ប្រទេសនូវែលសេឡង់ ៖ AFP បានរាយការណ៍កាលពីថ្ងៃទី២៧ ខែមករា ថា អូកឡិន (Auckland) ជាទីក្រុងធំបំផុតរបស់ប្រទេសនូវែលសេឡង់ កំពុងតែប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងរហូតដល់កើតទឹកលិចភ្លាមៗ ។ អាជ្ញាធរនៅក្នុងទីក្រុងនេះក៏បានប្រកាសអាសន្នភ្លាមៗដើម្បីទប់ទល់នឹងគ្រោះមហន្តរាយ ។

ជំំនន់ទឹកភ្លៀងនេះបានបណ្តាលឱ្យផ្លូវជាច្រើនខ្សែនៅក្នុងទីក្រុងអូកឡិនក្លាយជាទន្លេ ប៉ុន្តែមិនមានអ្នកណាម្នាក់រងរបួសទេ ខណៈនៅតំបន់ខ្លះមានកម្ពស់ទឹកខ្ពស់មិនអាចធ្វើចរាចរណ៍បាន ហើយអាគារនានា និងលំនៅឋានរបស់ពលរដ្ឋក៏រងផលប៉ះពាល់ដែរ ។ គេគិតថា ភ្លៀងនឹងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ហើយធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ជាងនេះទៀត ។Auckland Airport closes due to torrential flooding - AviationSource News

គេបានបញ្ជាឱ្យបិទអាកាសយានដ្ឋានអូកឡិន ជាអាកាសយានដ្ឋានធំបំផុតរបស់ប្រទេសនូវែលសេឡង់ ដែលបានរងផលប៉ះពាល់ដោយសារទឹកលិចនៅកន្លែង check in និងបរិវេណអគារអ្នកដំណើរចូលប្រទេស ក៏ដូចជាប៉ះពាល់ដល់ជើងហោះហើរជាច្រើន ។ ហេតុការណ៍នេះ អាកាសយានដ្ឋានបញ្ជាក់ថា គ្មានជើងយន្តហោះចូលប្រទេស ឬចេញពីប្រទេសទេ ។

បុគ្គលិកព្រលានយន្តហោះបានណែនាំទៅកាន់អ្នកដំណើរទាំងអស់ឱ្យទាក់ទងជាមួយក្រុមហ៊ុនអាកាសចរណ៍ ឬពិនិត្យមើលកម្មវិធីធ្វើដំណើរតាមយន្តហោះ ដើម្បីមើលទិន្នន័យចុងក្រោយពីការហោះហើររបស់ខ្លួន ។ បុគ្គលិកព្រលានយន្តហោះបន្តថា ក្រុមការងារធ្វើការគ្រប់ពេលវេលា ដើម្បីឱ្យព្រលានយន្តហោះបើកដំណើរការតាមធម្មតាឡើងវិញ ៕Auckland Airport domestic terminal reopens, no international departures  until 5pm | Stuff.co.nz

ប្រភព ៖ 3Plus News