ជារៀលរាល់៤ឆ្នាំម្តង យើងតែងតែមានថ្ងៃបន្ថែម សម្រាប់ថ្ងៃទី ២៩ ខែកុម្ភៈ ដែលត្រូវបានគេស្គាល់ថាជា “ឆ្នាំបង្គ្រប់”។ មនុស្សជាច្រើនមានចម្ងល់អំពីខែ កុម្ភៈ នេះ ដូច្នេះថ្ងៃនេះសារព័ត៌មាន KBN នឹងបកស្រាយជូនលោកអ្នក។
ឆ្នាំបង្គ្រប់ វាតែងតែកើតមានឡើងជារៀងរាល់ ៤ឆ្នាំម្ដង សម្រាប់ខែកុម្ភៈ ដែលធ្វើឱ្យខែនេះមាន២៩ថ្ងៃ។ បាតុភូតនេះ ផ្អែកលើប្រតិទិននៃប្រព័ន្ធព្រះអាទិត្យ ខុសប្លែកពី ប្រតិទិននៃបែបគ្រិស្តសាសនា ឬហៅថាប្រតិទិនលោកខាងលិច។
គន្លង នៃផែនដី វិល ១ជុំពេញលេញ ជុំវិញព្រះអាទិត្យ គឺប្រើពេលសរុបពិតប្រាកដ ៣៦៥,២៤២២ថ្ងៃ ប៉ុន្តែសម្រាប់ ប្រតិទិនលោកខាងលិច គឺប្រើពេលត្រឹម៣៦៥ថ្ងៃ។ ដូចនេះឆ្នាំបង្គ្រប់ គឺជាការបន្ថែមដែលធ្វើឲ្យ ពេលវេលា (ម៉ោងនិងប្រតិទិន) សព្វថ្ងៃ ស្របទៅជាមួយថេរវេលាគន្លងផែនដី និងរដូវកាលរបស់វា។
ម្យ៉ាវិញទៀតបើយោងទៅគេហទំព័រ History បានឱ្យដឹងថា “រាល់ខែដទៃទៀត នៅក្នុងប្រតិទិន អធិរាជរ៉ូម៉ាំង ជូ លីស សេ ហ្សា (Julius Caesar) មាន ៣០ ឬ ៣១ថ្ងៃ ប៉ុន្តែចំពោះខែ កុម្ភៈគឺមិនមាន ដោយសារតែការកាត់ចោល ដោយអធិរាជ រ៉ូម៉ាំង សេ ហ្សា អក ហ្គេស ស្ទេស (Caesar Augustus)។ ក្នុងសម័យអធិរាជ ជូ លីស សេ ហ្សា (Julius Caesar) ខែកុម្ភៈមាន ៣០ថ្ងៃ និងមានខែមួយ យកឈ្មោះតាមទ្រង់ គឺខែ July (ខែកក្កដា) មាន៣១ថ្ងៃ ចំណែកខែ August (ខែសីហា) មានតែ ២៩ថ្ងៃ។”
នៅពេល សេ ហ្សា អក ហ្គេស ស្ទេស (Caesar Augustus) ក្លាយជាអធិរាជ ទ្រង់បានបន្ថែម ពីរថ្ងៃក្នុងខែរបស់ទ្រង់ ធ្វើឲ្យខែ សីហានិងខែ កក្កដាមានចំនួនថ្ងៃស្មើគ្នា។ ដោយសារតែជម្លោះបន្ថែមថ្ងៃក្នុងខែរបស់អធិរាជទាំងពីរ ធ្វើឱ្យខែកុម្ភៈបាត់បង់ថ្ងៃ៕
ប្រភព: History