កោះ Eastern Island ដែលមានភាពល្បីល្បាញខ្លាំង ដោយសាររូបចម្លាក់ក្បាលថ្មហៅថា Moai រាយប៉ាយពាសមិនក្រោម ៩០០ នៅលើកោះនេះ បានធ្វើឱ្យមនុស្សមានភាពងឺឆ្ងល់ជាខ្លាំង តើជាក់ស្តែងគឺជាអ្វីដែលនៅពីក្រោមរូបសំណាកទាំងអស់នេះ។

រូបសំណាក Moaiនេះ មានទីតាំងស្ថិតនៅប្រទេសឈីលី ដោយជាទូទៅរូបសំណាកនីមួយៗ មានកំពស់ចាប់ពី ២ម៉ែត្រ  ដល់២០ម៉ែត្រ។El Gigante" and the Stone Moai of Easter Island – Easter Island, Chile - Atlas Obscura

ក្រុម​បុរាណ​វិទូ បាន​ប្រទះ​ឃើញ​ថា នៅ​ក្រោម​រូប​ក្បាល​មនុស្ស​យក្ស​គឺ​មាន​តួ​ខ្លួន ហើយ​តួ​ខ្លួន​របស់​វា​មាន​លម្អ​ទៅ​ដោយ​​គំនូរ​ខ្វាត់ខ្វែង​​ តែពួក​វា​​ត្រូវ​បាន​កប់​យ៉ាង​ជ្រៅ​នៅ​ក្រោម​ដី។

ពួក​គេ​បាន​សាកល្បង​រុករក​ទៅ​លើ​រូប​ក្បាល​​មនុស្ស​យក្ស​ប្រមាណ​ជា ១៥០​រូប ស្ថិត​នៅ​តំបន់ Rano Raraku ប្រទេស​ឈីលី។ ឆ្លង​កាត់​កំណាយ​ជា​ច្រើន​ឆ្នាំ ទីបំផុត​ក្រុម​បុរាណ​វិទូ​បាន​រក​ឃើញ​ការ​ពិត​ថា តួ​ខ្លួន​របស់​រូប​ក្បាល​មនុស្ស​យក្ស​មាន​កម្ពស់​ចាប់​ពី ៧​ម៉ែត្រ​ឡើង ហើយ​​មាន​ទម្ងន់​ជាង ៨០​តោន។ ដោយសារ​កត្តា​បម្រែបម្រួល​អាកាសធាតុ ទើប​តួ​ខ្លួន​ទាំង​នោះ​ត្រូវ​បាន​​លិច​បាត់​នៅ​ក្រោម​ដី បន្សល់​ទុក​តែ​ក្បាល៕What Really Happened on Easter Island? – SAPIENSDid You Know the Easter Island Heads Have Bodies Buried Underground?

ប្រភព៖ The Planted