ពិធីបុណ្យចូលឆ្នាំចិន កាន់តែកៀកខិតចូលមកដល់ នៅក្នុងនោះកូនខ្មែរ ដែលជាប់ខ្សែស្រឡាយចិន បាននឹងកំពុងរៀបចំផ្ទះ និងកំពុងធ្វើម្ហូប ដើម្បីសែនផងដែរ។

តាម​ជំនឿ​របស់​ជនជាតិ​ចិន​ អ្វីដែល​សំខាន់​គឺ ប្រសិន​បើ​យើង​ចាប់​ផ្តើម​សែន​អាហារល្អៗ​ និង​ ​វត្ថុដែល​មានមង្គលនោះ វានឹងនាំសេចក្តីសុខ និងនាំលាភសំណាង ជូនគ្រួសារផងដែរ។ ប្រ​សិន​បើ​អ្នក​មិន​បាន​គោរព​និង​ធ្វើ​តាម​ទំនៀម​ទម្លាប់​នោះ​ទេ វា​អាច​នាំ​ឲ្យ​អ្នក​បាត់​បង់​នូវ​លាភ​សំ​ណាង។ ហេតុ​ដូច​នេះ​ហើយ អ្នក​គួរ​តែ​គោ​រព​ប្រ​ណិ​ប័ត​ន៍ទៅ​តាម​ប្រ​ពៃ​ណីឱ្យ​ខ្ជាប់​ខ្ជួន​ពិ​សេស​សម្រាប់​បង​ប្អូន​ជាប់​ខ្សែ​ស្រ​ឡាយ​ចិន។​Does Japan Celebrate Chinese New Year? Lunar New Year in Japan | Guidable

បម្រាម​មិន​គួរ​ធ្វើ​អស់​ទាំង​នោះ​រួម​មាន៖

ហាម​ជូត​ផ្ទះ​ឬ​យក​សំរាម​បោះ​ចោល

ការ​ជូត​សម្អាត​ផ្ទះ​អាច​មាន​ន័យ​ថា ជា​ការ​បោស​សម្អាត​ទ្រព្យ​ចេញ​ពី​ផ្ទះ។ រីឯ​ការ​យក​សំរាម​បោះ​ចោល​មាន​ន័យ​ថា ឆ្កឹះ​យក​ទ្រព្យ​សំ​ណាង​ល្អ​ចេញ​ពី​ផ្ទះ។

ហាម​ទទួល​ទាន​បបរ​ឬ​សាច់​នៅ​ពេល​ព្រឹក

ការ​ទទួល​ទាន​បបរ​ពេល​ព្រឹក​គឺ​ជា​ការ​ហាម​ប្រាម​ដោយ​សារ​តែ​គេ​ជឿ​ថា មាន​តែ​អ្នក​ក្រ​ទេ​ដែល​ទទួល​ទាន​បបរ​ជា​អា​ហារ​ពេល​ព្រឹក។ ចំពោះ​ការ​ទទួល​ទាន​សាច់​នៅ​ពេល​ព្រឹក​ក៏​គេ​ហាម​មិន​ឲ្យ​បរិ​ភោគ​ដែរ ព្រោះ​ថា​នេះ​ចាត់​ទុក​ជា​ការ​មិន​គោ​រព​ចំពោះ​ព្រះ​ពុទ្ធ​ដែល​ជា​អ្នក​មិន​សម្លាប់​សត្វ។

ហាម​បោក​សម្លៀក​បំពាក់​និង​កក់​សក់

អ្នក​មិន​គួរ​បោក​សម្លៀក​បំ​ពាក់​នៅ​ពីរ​ថ្ងៃ​ដំបូង​ឡើយ ធ្វើ​បែប​នេះ​ដើម្បី​គោរព​ដល់​ទេវ​តា​ទឹក​ឬ Shuishen។ សម្រាប់​ថ្ងៃ​ដំបូង អ្នក​មិន​គួរ​កក់​សក់​ឡើយ ព្រោះ​ដោយ​សារ​ពាក្យ សក់ នៅ​ក្នុង​ភាសា​ចិន​ស្រដៀង​ទៅ​នឹង ពាក្យ រក​ស៊ី​មាន​បាន។ ដូច្នេះ​អ្នក​មិន​គួរ​កក់​សក់​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ដំបូង​ឡើយ។

ចៀស​វាង​ការ​ធ្វើ​ឱ្យ​ធ្លាក់​របស់​របរ​បែក

ការ​ធ្លាក់​របស់​របរ​បែក​អាច​ជា​ការ​នាំ​ឲ្យ​បាត់​បង់​ទ្រព្យ​សំ​ណាង។ ហេតុ​ដូច​នេះ​ហើយ ចំពោះ​អ្នក​លក់​ដូរ​និង​រក​ស៊ី​វិញ​តែង​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ចំពោះ​រឿង​មួយ​នេះ។

ហាម​សម្លាប់​សត្វ

ចាប់​ពី​ថ្ងៃ​ទី​មួយ​រហូត​ទៅ​ដល់​ថ្ងៃ​ទី​ដប់​ប្រាំ មិន​ត្រូវ​ឲ្យ​មាន​ការ​សម្លាប់​សត្វ​ឡើយ​ព្រោះ​វា​ជា​ប្រ​ថ្នូរ​មិន​ល្អ។

ការ​ជូន​អំ​ណោយ​មិន​សម​រម្យ

សម្រាប់​អំ​ណោយ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន អ្នក​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ជូន​ទៅ​បង​ប្អូន​សាច់​ញាតិ។ អ្នក​គួរ​ចៀស​វាង​ជូន​កា​ដូរ​មួយ​ចំនួន​ដូច​ជា នា​ឡិកា កន្ត្រៃ​និង​ផ្លែ​សេរី​ព្រោះ​របស់​អស់​ទាំង​នេះ​មាន​អត្ថ​ន័យ​មិន​ល្អ​នៅ​ក្នុង​វប្ប​ធម៌​ចិន៕8 Lucky items you can gift your relatives when you visit them this CNY |  BURO.

ប្រភព៖ China Highlight