រដ្ឋសភាវៀតណាមបានអនុម័ត ឱ្យប្រធានរដ្ឋវៀតណាម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) ចេញពីតំណែងតាមការស្នើសុំរបស់លោកហើយ ដូច្នេះលោកគឺជាប្រធានាធិបតីវៀតណាមដំបូងគេ ដែលចូលនិវត្តន៍ ពីតំណែងពាក់កណ្តាលអាណត្តិ ចាប់តាំងពីឆ្នាំ១៩៧៦ ឬស្មើនឹងរយៈពេល៤៧ឆ្នាំ មកនេះ។
លោក ង្វៀន សួនហ្វុក បានចាកចេញពីកៅអីជាប្រធានាធិបតី នៅអាយុ ៦៩ ឆ្នាំ បន្ទាប់ពីកាន់តំណែងនេះ អស់រយៈពេលជិត ២ឆ្នាំ។ មិនតែប៉ុណ្ណោះការចាកចេញនេះ បានបន្សល់ទុក្ខប្រវត្តិសាស្ត្រមួយ ដោយក្លាយជាប្រធានាធិបតីដំបូងគេដែលចូលនិវត្តន៍ពីតំណែងពាក់កណ្តាលអាណត្តិចាប់តាំងពីឆ្នាំ ១៩៧៦។
សូមបញ្ជាក់ផងដែរថា លោក លោក ង្វៀន សួនហ្វុក បានជាប់ឆ្នោតជាប្រធានាធីបតីវៀតណាម កាលពីខែមេសា ឆ្នាំ២០២១៕![]()










