ភ្នំពេញ៖ ស្រី្តស្រស់ស្អាតម្នាក់ ត្រូវបានឃាតករចាក់សម្លាប់ អារ.ក ជាច្រើនកាំបិតរួចប្លន់យកប្រាក់ចំនួនប្រមាណ៦០ម៉ឺនដុល្លារ បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗនៅក្នុងកាសុីណូ ណាហ្គាវើលទី១ ក្នុងបន្ទប់ទឹក ជាន់ទី១។ ខណៈករណីឃាតកម្មដ៏ឃោរឃៅនេះបានកើតឡើងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

ជនរងគ្រោះមានឈ្មោះ ឈ្មោះ​ អ៊ឹង ជូងហ្គេច មុខរបរកុងសុី (ទទួលបញ្ចាំ)​ ត្រូវជាភរិយាឧត្តមសេនីយ៍ត្រី ចាន់ សួរ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ក្រោយភរិយារបស់លោក ត្រូវបានឃាតកចាក់សម្លាប់យ៉ាងព្រៃផ្សៃ ដើម្បីប្លន់យកលុយ និងគ្រឿងអលង្កាសរុបជាច្រើនម៉ឺនដុល្លារ។

នៅពេលនេះដែរកម្លាំងនគរបាលជំនាញ នៃនាយកដ្ឋានព្រហ្មទណ្ឌ កំពុងស្រាវជ្រាវតាមចាប់ជនល្មើស ដែលបានកំណត់អត្តសញ្ញាណរួចហើយដោយយើងមិនអាចបញ្ចេញមុខឃាតកបាននៅឡើយទេ ដោយសារសមត្ថកិច្ចកំពុងធ្វើការតាមចាប់ ៕