ប្រទេសថៃ ៖ នាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មបាននិយាយថា ជនបរទេសមកប្រកបរបរលក់ម្ហូបអាហារ និងភេសជ្ជៈនៅប្រទេសថៃ ត្រូវតែទទួលបានការអនុញ្ញាតជាមុនសិន បើរំលោភច្បាប់ គឺត្រូវជាប់គុកមិនលើសពី៣ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី១០ម៉ឺនបាត ទៅ១លានបាត ឬទាំងជាប់គុក ទាំងពិន័យប្រាក់ ។

គេសង្កេតឃើញថា មានជនជាតិចិនបើកហាងលក់ម្ហូបអាហារនៅផ្លូវយ៉ាវរ៉ាត់ ទីក្រុងបាងកក ពួកគេកាន់ទិដ្ឋាការភ្ញៀវទេសចរប៉ុណ្ណោះ ប៉ុន្តែពួកគេបានមកប្រកបអាជីវកម្មច្រើនយ៉ាងនៅប្រទេសថៃ ហើយផលប៉ះពាល់ គឺប្រាក់បាតនឹងចែកចាយទៅក្នុងប្រទេសថៃកាន់តែតិច ។Foreign ownership of a Thailand company - Thai partner mandatory?

លើសពីនេះ ជនជាតិថៃដែលប្រកបអាជីវកម្មនានានឹងជួបបញ្ហារយៈពេលយូរ ខណៈអ្នកលក់ដូរចិនទាំងនេះចាយវាយប្រាក់បាតជាមួយជនជាតិចិនគ្នាឯង ហើយពួកគេអាចបើកបញ្ជីធនាគារបាន ប៉ុន្តែមិនដឹងថា ពួកគេផ្ញើប្រាក់ទៅប្រទេសចិនឬយ៉ាងណា តែពួកគេមិនបានបង់ពន្ធដូចអ្នកប្រកបរបរក្នុងប្រទេសទេ ។

កាលពីថ្ងៃទី១៥ ខែមករា លោក ថាក់សុផុល ថងសុបុត អគ្គនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មនៃក្រសួងពាណិជ្ជកម្ម ថ្លែងថា យោងតាមច្បាប់ការប្រកបអាជីវកម្មរបស់ជនបរទេស ឆ្នាំ១៩៩៩ គឺជនបរទេសដែលប្រកបមុខរបរលក់អាហារ និងភេសជ្ជៈ ត្រូវទទួលការអនុញ្ញាតពីអគ្គនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មសិន ។Where Do British Expats Live In Thailand? | Adam Fayed

កន្លងមក អគ្គនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មបានសហការគ្នាជាមួយក្រសួងការងារ ចុះពិនិត្យមើលអ្នកប្រកបមុខរបរនេះតាមទីកន្លែងនានា ហើយបើរកឃើញថា មានជនបរទេសមករកស៊ីគ្មានការអនុញ្ញាតនោះ គឺពួកគេនឹងខុសច្បាប់របស់ក្រសួងការងារ និងក្រសួងពាណិជ្ជកម្ម ហើយក្នុងករណីជនជាតិថៃចុះឈ្មោះនៅក្រសួងពាណិជ្ជកម្មជំនួសជនបរទេស ក៏ខុសច្បាប់ដូចគ្នា ។ ទោះយ៉ាងណា អគ្គនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មនឹងសហការគ្នាជាមួយស្ថាប័នពាក់ព័ន្ធចុះពិនិត្យមើលការរកស៊ីរបស់ជនបរទេស និងបង្ខំពួកគេអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ ។

ជនជាតិថៃដែលយកឈ្មោះរបស់ខ្លួន ឬគាំទ្រការប្រកបអាជីវកម្មរបស់ជនបរទេស ដោយបង្ហាញថា ជាអាជីវកម្មរបស់ជនជាតិថៃ ដើម្បីឱ្យជនបរទេសប្រកបរបររកស៊ីខុសច្បាប់ គឺត្រូវជាប់គុកមិនលើសពី៣ឆ្នាំ ឬពិន័យជាប្រាក់ពី១០ម៉ឺនបាត ដល់១លានបាត ឬទាំងជាប់គុក និងពិន័យជាប្រាក់ ។ លើសពីនេះ នៅមានទោសពិន័យគិតតាមចំនួនថ្ងៃទៀត គឺ១ថ្ងៃពិន័យពី១ម៉ឺនបាត ដល់៥ម៉ឺនបាត ៕

ប្រភព ៖ thairath