ប្រទេសថៃ៖ វាហាក់ដូចជាអ្នកកំពុងតែស្ថិតនៅមាត់បឹងនៃប៉ែកអឺរ៉ុប បន្ទាប់ពីលោកអ្នកបានមកដល់នៅខេត្តសុងក្លា នៃប្រទេសថៃ ពិតណាស់បឹងនៅទីនេះបានបង្អួតសម្រស់យ៉ាងទាក់ទាញ នារដូវរងាមួយនេះជាមួយនឹងសម្រស់ទឹកថ្លាធ្វេងដូចជាកញ្ចក់ និងធម្មជាតិដ៏ខៀវខ្ចីនៅជុំវិញនោះ។

បឹង Liwong Chana មានទីតាំងនៅ Ban Liwong ឃុំ Tha Mor Sai ស្រុក Chana ខេត្ត Songkhla នៃប្រទេសថៃជាកន្លែងដែលមានទេសភាពនៃជ្រលង Din Daeng ដែលមានអាយុកាលជាង ១០០ ឆ្នាំ បានបង្អួតស្រស់ស្អាតដូចនៅប៉ែកអឺរ៉ុប។
ពិតណាស់បើទោះបីជាកន្លែងនេះមិនធំខ្លាំងក៏ដោយ ប៉ុន្តែផ្ទុយទៅវិញវាជាទីតាំងដ៏ស្ងប់ស្ងាត់ មានស្រមោលនៃបរិយាកាសដ៏ល្អណាស់ វាស័ក្តិសមសម្រាប់ការដើរលេង លំហែកាយ បោះតង់ មើលថ្ងៃរះ និងថ្ងៃលិច នៅកណ្តាលធម្មជាតិនៃបឹងមួយនេះ។
ជាមួយនឹងបរិយាកាស និងទេសភាពដ៏ល្អឥតខ្ចោះនៅទីនេះគឺល្អ វាបានក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាត និងទាក់ទាញបំផុត ដោយមានទាំងដើមឈើបៃតង និងទេសភាពភ្នំដ៏ស្រស់ស្អាត ឆ្លុះបញ្ចាំងពីលើទឹកបឹង ផ្តល់អារម្មណ៍ស្រដៀងទៅនឹងការទៅកម្សាន្តនៅប៉ែកអឺរ៉ុប ស្អាតដូចជានៅប្រទេសស្វីស។

លើសពីនោះនៅទីនេះគឺមានជ្រុងមួយសម្រាប់ថតរូបស្អាតៗច្រើនផងដែរ បន្ថែមពីនោះភ្ញៀវទេសចរណ៍ភាគច្រើនដែលមកលេងបឹង Liwong Chana ពួកគេចូលចិត្តធ្វើសកម្មភាពលំហែកាយដូចជាការជិះកង់ពេលព្រឹក និងពេលល្ងាច ជិះទូកកាយ៉ាក ឬមើលទិដ្ឋភាពព្រះអាទិត្យ។ ប៉ុន្តែសំខាន់បំផុត អ្នក មិនត្រូវបានអនុញ្ញាតឱ្យហែលទឹកនៅទីនេះទេព្រោះទឹកគឺជ្រៅណាស់ នឹងបង្កគ្រោះថ្នាក់ ដោយលោកអ្នកគ្រាន់តែមើលទេសភាពធម្មជាតិគឺគ្រប់គ្រាន់ហើយ៕ ប្រភព៖ Travel

.jpg)
.jpg)


 
		 
	









