ភាគខាងជើងប្រទេសវៀតណាមត្រូវបានគេព្យាករណ៍ថា នឹងរងការវាយប្រហារ ពីការចុះត្រជាក់ខ្លាំងបំផុត អំឡុងរដូវរងារនេះ នៅថ្ងៃសុក្រខាងមុខនេះ ពោលគឺនៅពេលដែលសីតុណ្ហភាពនៅតំបន់ភ្នំត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះក្រោមសូន្យអង្សាសេ។
សីតុណ្ហភាពនៅទីក្រុងហាណូយនឹងមានពី ១៣ ទៅ១៩ដឺក្រេ នៅថ្ងៃសៅរ៍ ហើយនឹងធ្លាក់ចុះដល់ ៨ ទៅ ១៧ដឺក្រេ នៅដើមសប្តាហ៍ក្រោយ នេះបើយោងតាមទីភ្នាក់ងារព្យាករណ៍ឧតុនិយម។
កន្លែងដែលមានកម្ពស់លើសពី ១៥០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ដូចជា Mau Son និង Sa Pa អាចនឹងជួបនឹងសីតុណ្ហភាពត្រជាក់ក្រោមសូន្យ ដែលនឹងនាំទឹកកកមកតំបន់នានា នៅដើមសប្តាហ៍ក្រោយ។ គេព្យាករណ៍ថា នឹងមានរយៈពេលប្រហែល ៥ ថ្ងៃនៅតំបន់វាលទំនាបនិង ៦ ទៅ៩ថ្ងៃ នៅតំបន់ភ្នំ។
អ្នកឧតុនិយមបាននិយាយថា សីតុណ្ហភាព ជាមធ្យម ចាប់ពីខែធ្នូ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវបានគេរំពឹងថា នឹងមានប្រហាក់ប្រហែលនឹងឆ្នាំមុនៗ៕
ប្រភព៖ TuotiTrend










