យោងតាមសមាគមអ្នកនាំចេញអង្ករថៃ (TREA) បានឱ្យដឹងថា ប្រទេសថៃកំពុងឆ្ពោះទៅរកការវ៉ាដាច់ប្រទេស វៀតណាម ជាអ្នកនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោកនៅឆ្នាំនេះ។
TREA បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌាឈរ លើកំពូលតារាងអ្នកនាំចេញអង្ករក្នុងរយៈពេល ១០ខែដំបូង ជាមួយនឹង ១៧.០៦ លានតោន ខណៈដែលប្រទេសថៃស្ថិត នៅលំដាប់ទីពីរ ដែលមានចំនួន ៦.០២លានតោន។
ប្រទេសវៀតណាម ដែលជាប្រទេសនាំចេញលេខ ២របស់ពិភពលោកកាលពីឆ្នាំមុន ត្រូវបានរុញទៅលេខ ៣ជាមួយនឹងចំនួន ៦.០១លានតោន៕ 
ប្រភព៖ Laotian Times










