ភ្នំឱរ៉ាល់ ជាភ្នំដែលខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់ដល់ទៅ ១ ៨១៣ម៉ែត្រ ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប៉ុន្តែមានប្រជាពលរដ្ឋខ្មែរមិនច្រើនឡើយ ដែលបានឡើងភ្នំដ៏ខ្ពស់មួយនេះ ប៉ុន្តែភ្ញៀវទេសចរដែលបានឡើងភ្នំឱរ៉ាល់ នឹងធ្វើឱ្យមានការភ្ញាក់ផ្អើលមិនខានកាលបើបានឃើញ សត្វព្រៃដ៏កម្រៗ បានរស់នៅយ៉ាងសុខសាន្តនៅទីនោះនៅឡើយ ។ បើធៀបជាមួយភ្នំខ្ពស់ៗដទៃទៀតក្នុងតំបន់អាស៊ាន ភ្នំឱរ៉ាល់ ស្ថិតនៅលំដាប់ទី ១៣៥។
រីឯភ្នំដែលខ្ពស់ជាងគេនៅអាស៊ាន គឺភ្នំ Hkakabo Razi នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ភ្នំនេះ មានកម្ពស់រហូតដល់ទៅ៥,៨៨១ ម៉ែត្រឯណោះ ស្ថិតនៅព្រំប្រទល់ប្រទេសមីយ៉ាន់ម៉ា និងទីបេ ប្រទេសចិន។ 
ភ្នំ Hkakabo Razi ក៏ស្ថិតនៅជួរភ្នំរបស់ភ្នំអេវឺរ៉េសដូចគ្នា ពោលគឺវា នៅស្ថិតនៅក្នុងបន្ទាត់តែមួយ ដែលសម្បូរទៅដោយភ្នំខ្ពស់ៗបំផុតនៅលើភិភពលោក។ ភ្នំនេះ ត្រូវបានគេដាក់ចូលជាឧទ្យានជាតិនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៩៨៕










