រាជធានីឡុងដ៍៖ សង្គ្រាមរបស់ប្រធនាធិបតី លោក វ៉្លាឌីមៀ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន បានធ្វើឲ្យមហាសេដ្ឋីរុស្ស៊ី ជាច្រើននាក់ បានរងនឹងទណ្ឌកម្ម ពីបណ្ដាប្រទេសបស្ចិមលោក និង សម្ពន្ធមិត្ត ហើយនៅពេលនេះ ចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្មលើមហាសេដ្ឋីរុស្ស៊ីចំនួន៤រូបបន្ថែមទៀត ក្រោមការចោទប្រកាន់ ពីការពាក់ព័ន្ធនឹងសង្គ្រាមនេះ។

សារព័ត៌មាន The Guardian បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២ ខែវិច្ឆិកា ថា រដ្ឋាភិបាលចក្រភពអង់គ្លេស កាលពីថ្ងៃពុធ បានបញ្ជាក់ ថា អង់គ្លេស បានដាក់ទណ្ឌកម្មលើម្ចាស់អាជីវកម្មដែកថែប និង គីមីឥន្ធនៈរុស្ស៊ី ចំនួន៤នាក់ រួមទាំងអតីតប្រធានក្រុមហ៊ុនផលិតដែក Evraz (EVRE.L) ផងដែរ។ នេះជាវិធានការចុងក្រោយរបស់ខ្លួន ធ្វើឡើង ប្រឆាំងនឹងក្រុងមូស្គូ ជុំវិញសង្គ្រាម នៅអ៊ុយក្រែន។Evraz hit by cyberattack, temporarily lays off workers | Globalnews.ca

ការិយាល័យកិច្ចកាបរទេសរបស់ចក្រភពអង់គ្លេស បានបញ្ជាក់ ថា ទណ្ឌកម្មរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស បានដាក់ទៅលើ លោក អាឡិចសាន់ដឺរ អាប្រាម៉ូវ (Alexander Abramov) និង លោក អាឡិចសាន់ដឺរ ហ្វ្រូឡូវ (Alexander Frolov) ។ ចក្រភពអង់គ្លេស បានរៀបរាប់ ថា មហាសេដ្ឋីទាំងនេះ ជាសហការីរបស់ លោក រ៉ូម៉ាន់ អាប្រាម៉ូវិច (Roman Abramovich) ម្ចាស់ក្លឹបឆែលស៊ី ដែលបានរងទណ្ឌកម្ម កាលពីដើមឆ្នាំ២០២២។ មហាសេដ្ឋីទាំង២នេះ ត្រូវបានកំណត់គោលដៅ សម្រាប់ការចូលរួមរបស់ពួកគេ នៅក្នុងឧស្សាហកម្មនិស្សារណកម្ម ដឹកជញ្ជូន និង សំណង់។James Cleverly: Who is the new Foreign Secretary? | Shropshire Star

លោក ជេមស៍ ក្លេវើរឡេ (James Cleverley) បានបញ្ជាក់ ថា «ថ្ងៃនេះ យើងកំពុងតែដាក់ទណ្ឌកម្ម លើមហាសេដ្ឋីរុស្ស៉ី ចំនួន៤នាក់ទៀត ដោយសារតែពួកគេ ពឹងផ្អែកលើលោក ពូទីន ដើម្បីទទួលបានអំណាច ហើយជាអ្នកផ្តល់ហិរញ្ញវត្ថុ ដល់មេដឹកនាំរបស់ប្រទេសរុស្ស៊ី»។

លោក Cleverley បានបន្ថែមថា «ការកំណត់គោលដៅ លើបុគ្គលទាំងនេះ យើងកំពុងតែបង្កើនសម្ពាធខាងសេដ្ឋកិច្ចលើលោក វ៉្លាឌីមៀ ពូទីន ហើយនឹងបន្តធ្វើដូច្នេះ រហូតដល់អ៊ុយក្រែនឈ្នះសង្គ្រាមនេះ»៕