កន្លងមកមានបងប្អូនប្រជាពលរដ្ឋខ្មែរលោកមានចម្ងល់ថា បើផ្លូវល្បឿនលឿនភ្នំពេញ _ព្រះសីហនុ មិនអាចបត់ឬថយក្រោយជាដាច់ខាតផងហ្នឹង តែបើឡានជិតអស់សាំង ត្រូវការកន្លែងឈប់សម្រាក ចូលបន្ទប់ទឹក បរិភោគអារហារវិញ តើយើងគួរធ្វើយ៉ាងម៉េច បើឮតែថា អត់ឲ្យបត់ថយក្រោយផង?
បើយោងទៅតាមគេហទំព័រ “ផ្លូវល្បើនលឿនភ្នំពេញ-ព្រះសីហនុ” បានឱ្យដឹងថា តាមពិតទៅ នៅតាមដងផ្លូវល្បឿនលឿនគឺមានកន្លែងផ្តល់សេវាកម្ម ក្នុងនោះមានដូចជា ស្ថានីយ៍ប្រេងឥន្ធនៈ ចំណតឡាន កន្លែងឈប់សម្រាក អាហារដ្ឋាន បន្ទប់ទឹកនិងយាន្តដ្ឋាន ជាដើម ដែលអាចបំរើសេវាកម្មចាំបាច់ជូនអ្នកធ្វើដំណើរផ្លូវឆ្ងាយបានដោយមិនមានក្តីព្រួយបារម្ភនោះឡើយ។ ទោះជាយ៉ាងណា អ្នកបើកបរត្រូវចាប់អារម្មណ៍មើលស្លាកសញ្ញានៅលើដងផ្លូវឲ្យបានច្បាស់ជាមុនសិន មុនចូលចតជៀសវាងបញ្ហាគ្រោះថ្នាក់ផ្សេងៗអាចកើតមានឡើង។
គួរបញ្ជាក់ផងដែរថា ផ្លូវល្បើនលឿនភ្នំពេញ-ព្រះសីហនុ នេះមានប្រវែងសរុបប្រហែល ១៩០,៦៣៣ គ.ម។ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៤ម៉ែត្រ៕
ប្រភព: ក្រសួងសាធារណៈការ និងដឹកជញ្ជូន










