អាវុធនុយក្លេអ៊ែរ ត្រូវបានចាត់ទុកជាអាវុធសាហាវជាងគេបំផុតដែលមនុស្សយើងបានបង្កើតឡើង ព្រោះវាមានផ្ទុកជាតិអាតូមខ្ពស់ ដែលងាយបង្កមហន្តរាយដល់មនុស្សជាតិ។

នៅលើពិភពលោកយើងនេះ មានតែ៩ប្រទេសប៉ុណ្ណោះដែលមាន អាវុធនុយក្លេអ៊ែរ ក្នុងនោះសហរដ្ឋអាមេរិកជាអ្នកធ្វើតេស្តមុនគេ។Atomic Bomb: Inventors, WWII & Facts - HISTORY

គ្រានោះ ការធ្វើតេស្តបំផ្ទុះនុយក្លេអ៊ែរជាលើកដំបូងក្នុងគម្រោង ម៉េនហាតថិន (Manhattan Project) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៤៥ នៅលើវាលខសាច់ នៅក្នុងរដ្ឋម៉ិកស៉ិកថ្មី ដែលជាកន្លែងសាកល្បងសព្វាវុធរបស់យោធាអាមេរិក។

ការធ្វើតេស្តនោះត្រូវបានដាក់ឈ្មោះសម្គាល់ថា ត្រេននីធី (Trinity) រីឯគ្រាប់បែកនុយក្លេអ៊ែរដែលត្រូវបានបំផ្ទុះសាកល្បងនោះមានឈ្មោះក្រៅផ្លូវការថា ដឹ ហ្កាដជេត (The Gadget) ជាប្រភេទគ្រាប់បែកនុយក្លេអ៊ែរភ្លុយតូញ៉ូម (Plutonium) គឺប្រភេទដូចគ្នាទៅនឹងគ្រាប់បែកបរមាណូ ហ្វេត មែន (Fat Man) ដែលទម្លាក់ទៅលើទីក្រុងណាហ្កាសាគិរបស់ជប៉ុន កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៤៥។How the advent of nuclear weapons changed the course of history

ក្រុមអ្នកវិទ្យាសាស្រ្ត របស់សហរដ្ឋអាមេរិកដែលចូលរួមទស្សនាការបំផ្ទុះនោះ ត្រូវស្ថិតនៅចម្ងាយជិត ១០ គីឡូម៉ែត្រពីទីតាំងធ្វើតេស្ត ដើម្បីការពារសុវត្ថិភាព។ នាពេលនោះ គ្រាប់បែកនុយក្លេអ៊ែរ ហ្គា ហ្គេត (The Gadget) ត្រូវបានបំផ្ទុះដោយជោគជ័យ និងបានបញ្ចេញថាមពលប្រហែល ២៥ គីឡូតោន៕

មិនបានយូរប៉ុន្មានក្រោយពីការធ្វើតេស្ត អាមេរិកក៏បានទម្លាក់គ្រាប់បែនុយក្លេអ៊ែរពីរគ្រាប់ទៅកាន់ទីក្រុងហុីរ៉ូសុីម៉ា និងណាហ្កាសាគិ នៃប្រទេសជប៉ុន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ ដែលធ្វើឱ្យជប៉ុនយល់ព្រមចុះចាញ់សង្គ្រាមលោកលើកទី២៕Hiroshima and Nagasaki bombings - ICAN

ប្រភព: Wikipedia