Google នឹងធ្វើការបញ្ចេញ Chrome 110 ដោយវានឹងលែងគាំទ្រឱ្យប្រើប្រាស់នៅលើកុំព្យូទ័អ្នកណាដែលប្រើ Window 7 និង Window 8.1 ទៀតហើយ។ ចំពោះការបិទនេះគឺចាប់ផ្តើមនៅថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ2023ខាងមុខនេះ ហើយដើម្បីអាចប្រើប្រាស់បានអ្នកត្រូវធ្វើការអាប់ឌែតចាប់ពី Window 10 ឡើងទៅ។
Google Chrome មួយនេះគឺអាចជាបញ្ហាធំ ព្រោះថាក្រុមហ៊ុន Microsoft បានធ្វើការបញ្ចេញ Window 7 តាំងពីឆ្នាំ2009 ហើយ Microsoft បានេធ្វើការបញ្ចប់ការគាំទ្រក៏ដូចជាផ្តល់សេវាកម្មទៅលើវានៅឆ្នាំ2020 ហើយក្នុងនោះផងដែរគេបានសិក្សាឃើញថា កុំព្យូទ័រដែលនៅប្រើប្រាស់ Window ចាស់មួយនេះមានចំនួនរហូតដល់ 100លានគ្រឿងឯណោះ។
ដូច្នេះចំពោះការបិទនេះ វាអាចនឹងប៉ះពាល់ទៅដល់មនុស្សជាច្រើនដែលកំពុងប្រើប្រាស់ Window 7 ដោយពួកគេមិនអាចធ្វើការអាប់ឌែតបានហើយអាចនឹងប៉ះពាល់ទៅដល់សុវត្ថភាពក្នុងការប្រើប្រាស់អិនធឺណេតផងដែរ៕
ប្រភព៖ Engadget