នៅពេលចូលដល់វ័យកាន់តែច្រើន ច្បាស់ណាស់ថាសុខភាពនឹងចុះខ្សោយ ហើយប្រព័ន្ធការពារ ព្រមទាំងសារធាតុចិញ្ចឹមផ្សេងៗទៀតនៅក្នុងរាងកាយ ក៏ត្រូវបានបាត់បង់ជាមួយគ្នាផងដែរ ។ ជាពិសេសចំពោះស្រ្ដីដែលឈានចូលដល់វ័យ៤០ឆ្នាំឡើងទៅ ប្រាកដជាត្រូវបាត់បង់នូវខូឡាជែនក្នុងរាងកាយ ។
ខាងក្រោមនេះគឺជាក្រុមអាហារទាំង៣ប្រភេទ ដែលស្រ្ដីមានអាយុចាប់ពី៤០ឆ្នាំឡើងទៅមិនគួររំលង ៖
- ក្រុមបន្លែ និងផ្លែឈើវីតាមីនC
ស្រ្ដីដែលមានវ័យចាប់ពី៤០ឆ្នាំឡើង គួរតែទទួលទានបន្លែផ្លែឈើដែលសម្បូរទៅដោយវីតាមីនC ឲ្យបានច្រើន ព្រោះតែវីតាមីនC មានសមត្ថភាពក្នុងការពង្រឹងដង់ស៊ីតេឆ្អឹង ព្រមទាំងការពារជំងឺពុកឆ្អឹងបានយ៉ាងល្អ ។ មិនតែប៉ុណ្ណោះវីតាមីនច ក៏ចាំបាច់សម្រាប់ការបង្កើតខូឡាជែន ដើម្បីជួយប្រឆាំងនឹងភាពចាស់ ព្រមទាំងជួយឲ្យស្បែកភ្លឺថ្លា និងរឹងមាំជាងមុនផងដែរ ។
- យ៉ាអ៊ួ ទឹកដោះគោជូរ
យ៉ាអ៊ួ និងទឹកដោះគោជូរ គឺជាអាហារដែលសម្បូរទៅដោយជាតិកាល់ស្យូម ជាតិសរសៃ និងសារធាតុរ៉ែសំខាន់ៗសម្រាប់រាងកាយ ព្រមទាំងផ្ដល់នូវខូឡាជែន ដែលជួយឲ្យទទួលបានស្បែកភ្លឺថ្លា ។ ជាមួយគ្នានេះ យ៉ាអ៊ួ និងទឹកដោះគោជូរ ក៏មានផ្ទុកនូវប្រូតេអ៊ីន និងប្រូបាយអូទិកល្អសម្រាប់ពោះវៀន ផងដែរ ។
- ក្រុមអាហារសណ្ដែក
ក្រុមប្រភេទអាហារដែលមានដូចជា សណ្ដែកសៀង សណ្ដែកខ្មៅ និងពពួកក្រុមសណ្ដែកផ្សេងៗជាច្រើនទៀត គឺសុទ្ធសឹងតែជាអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន អាស៊ីតអាមីណូ និងខូឡាជែនសម្រាប់រាងកាយ ។ ជាពិសេសនោះគឺសណ្ដែកសៀង ដែលមានផ្ទុកនូវវីតាមីនC និងស័ង្កសី ក្នុងការផលិតខូឡាជែនសម្រាប់រាងកាយបានយ៉ាងល្អ ។
- តែបៃតង
តែបៃតងមិនត្រឹមតែមានសមត្ថភាពជួយជម្រុញស្មារតីឲ្យមានភាពស្វាហាប់ប៉ុណ្ណោះទេ ប៉ុន្តែវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ ។ លើសពីនេះសារធាតុ polyphenol ជាច្រើនដែលមាននៅក្នុងតែបៃតងក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការផលិតខូឡាជែនសម្រាប់ការពារស្បែក និងជួយឲ្យស្បែកមានសុខភាពល្អ។ជាងនេះទៅទៀត តែបៃតងក៏មានសមត្ថភាពក្នុងការការពារស្បែកពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃស្បែកពីពន្លឺព្រះអាទិត្យផងដែរ ។