សុខភាពខួរក្បាល គឺជារឿងដ៏សំខាន់បំផុតមួយសម្រាប់មនុស្សគ្រប់គ្នា ត្រូវការនិងចាំបាច់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ។ ប្រសិនបើសុខភាពខួរក្បាលរបស់អ្នកល្អ នោះវាក៏ធ្វើឲ្យការចងចាំរបស់អ្នកមានភាពល្អប្រសើរឡើងដូចគ្នា តែយ៉ាងណាមិញប្រសិនបើអ្នកឧស្សាហ៍ភ្លេចភ្លាំង នោះអ្នកគួរតែប្រញ៉ាប់ស្វែងរកដំណោះស្រាយក្នុងការជួយសង្រ្គោះខួរក្បាល និងការចងចាំរបស់អ្នកឲ្យមានភាពប្រសើរបានភ្លាមៗផងដែរ ។
ខាងក្រោមនេះគឺជាអាហារទាំង៩មុខ ដែលមិនត្រឹមតែមានសមត្ថភាពបង្កើនការចងចាំល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សាសម្រស់ឱ្យនៅក្មេងជាងវ័យទៀតផង ៖
- ផ្លែប៉ោម
ផ្លែប៉ោមមានផ្ទុកនូវវីតាមីនជាច្រើនដែលមានប្រយោជន៍សម្រាប់រាងកាយ។ ដោយនៅប្រទេសអង់គ្លេស មានសុភាសិតមួយបានពោលថា បើអ្នកញ៉ាំផ្លែប៉ោមមួយក្នុងមួយថ្ងៃ នោះអ្នកមិនចាំបាច់ទៅជួបពេទ្យនោះទេ ។ អាស្រ័យហេតុនេះ យើងអាចដឹងថា អត្ថប្រយោជន៍របស់ផ្លែប៉ោមចំពោះសុខភាពគឺអស្ចារ្យណាស់។ ពិសេសជាងនេះទៅទៀត ផ្លែប៉ោមក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម flavonoid quercetin ដែលមានសមត្ថភាពការពារការបាត់បង់ការចងចាំ និងកាត់បន្ថយសកម្មភាពខួរក្បាលបានយ៉ាងល្អផងដែរ ។
- ផ្លែប៊្លូបឺរី
ផ្លែប៊្លូបឺរី គឺជាផ្លែឈើមួយប្រភេទដែលមានអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនប្រភេទ ។ ដោយវាត្រូវបានគេដឹងថាមានផ្ទុកនូវជាតិម៉ង់ហ្គាណែស ដែលជាសារធាតុរ៉ែដ៏សំខាន់បំផុតមួយក្នុងការជួយទ្រទ្រង់ឆ្អឹង និងសាច់ដុំឲ្យមានការលូតលាស់បានល្អប្រសើរ ជួយប្រឆាំងនឹងភាពអស់កម្លាំង ជំនួយភ្នែកឲ្យភ្លឺថ្លា ព្រមទាំងរក្សាស្ថេរភាពផ្លូវចិត្ត បានយ៉ាងល្អថែមទៀតផង ។ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺផ្លែប៊្លូបឺរី ក៏មានសមត្ថភាពខ្ពស់ក្នុងការជួយជំរុញខួរក្បាល និងបង្កើនការចងចាំផងដែរ នេះក៏ដោយសារតែផ្លែប៊ឺរី និងប៊្លូបឺរី មានផ្ទុកនូវសារធាតុ polyphenols , វីតាមីន C , វីតាមីនK និងអាស៊ីត gallic ដែលជួយការពារកោសិកាខួរក្បាលពីភាពតានតឹង និងការពារការចុះខ្សោយនៃភ្នែក ។
- ផ្លែប័រ
ផ្លែប័រ ត្រូវបានគេដឹងថាមានផ្ទុកនូវសមាសធាតុអាហារូបត្ថម្ភជាច្រើន រួមទាំងវីតាមីន E ដែលជួយពង្រឹងការចងចាំ និងកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំងបានយ៉ាងល្អ ជាពិសេសចំពោះមនុស្សចាស់។ ក្រៅពីនេះ នៅក្នុងផ្លែបឺរក៏មានផ្ទុកនូវសារធាតុសំខាន់ៗមួយចំនួនទៀតដែលមានដូចជា វីតាមីន K និង phthalates ដែលជាវីតាមីនការពារសរសៃឈាមក្នុងខួរក្បាលពីការកកឈាម ការពារជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងបង្កើនមុខងារខួរក្បាលបានយ៉ាងល្អផងដែរ ។
- ផ្លែដូង
ផ្លែដូង មិនត្រឹមតែជាភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ និងមានជីវជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានគេរកឃើញថាល្អសម្រាប់ខួរក្បាលផងដែរ។ ដោយនៅក្នុងសាច់ដូង សម្បូរទៅដោយអាស៊ីតខ្លាញ់ caprylic និង lauric ដែលមានសមត្ថភាពជួយរក្សាមុខងារខួរក្បាលឱ្យសកម្ម និងការពារការរារាំងកោសិកាខួរក្បាល។ លើសពីនេះទៅទៀត ការទទួលទានអាហារបន្លែជាមួយប្រេងដូង ក៏អាចជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពផងដែរ ។