កំពូលតារាបាល់បោះ និងជាមហាសេដ្ឋីប្រាបក់ពាន់លានដុល្លារ Lebron James បានសហការគ្នាជាមួយកំពូលតារាចម្រៀងដ៏ល្បី Drake នៅក្នុងការចង់ទិញក្លិប AC Milan។
Drake និង Lebron បានបោះទន់រ៉ាប់លានដុល្លារ សហការគ្នាជាមួយនឹងក្រុមហ៊ុនមួយទៀតរបស់អាមេរិក RedBird បានដាក់សំណើរទៅកាន់ក្លិប AC Milan នៅក្នុងតម្លៃ 1.2ពាន់លានដុល្លារ។ សារព័ត៌មានធំៗជាច្រើនបានអះអាងថា មិនយូរមិនឆាប់នោះទេ AC Milan នឹងយល់ព្រោះសំណើរដ៏សម្បើមមួយនេះ។
គួរបញ្ជាក់ផងដែរថា ដោយមានទ្រព្យសម្បត្តិពាន់លានដុល្លារ Lebron ក៏មានភាគហ៊ុននៅក្រុមហង្សក្រហម Liverpool ផងដែរ៕
ប្រភព: HipHopXD