កាលពីម្សិលមិញ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាប់ឆ្នោតស្ថិតនៅពូល A ជាមួយក្រុមខ្លាំងៗ ក្នុងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) ឆ្នាំ២០២២។

គោព្រៃកម្ពុជាស្ថិតនៅក្នុងពូល A ជាមួយក្រុមខ្លាំងៗ រួមមានថៃ,ហ្វីលីពីន, ឥណ្ឌូនេស៊ី និងក្រុមឈ្នះវគ្គជម្រុះរវាង ទីម័រខាងកើត ឬក៏ ព្រុយណេ។ ដោយឡែកពូល B មាន វៀតណាម,ម៉ាឡេស៊ី,ឡាវ, សិង្ហបុរី និងមីយ៉ាន់ម៉ា។

ការប្រកួតត្រូវបានរំពឹងថា នឹងធ្វើឡើងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ពោលគឺមុនព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ប្រមាណ ៤ខែ៕