សក់ គឺជាផ្នែកដ៏សំខាន់មួយក្នុងការជួយលើកសម្រស់សម្រាប់មនុស្សគ្រប់រូប ។ ប៉ុន្តែពួកគេមិនបានដឹងទេថា សកម្មភាពមួយចំនួនរបស់ពួកគេ ក៏ជាកត្តាដែលធ្វើឲ្យមានផលប៉ះពាល់ចំពោះសក់ទៅវិញផងដែរ ។ ជាក់ស្ដែងស្រ្ដីជាច្រើនតែងតែមើលរំលងចំពោះសកម្មភាពសាមញ្ញរបស់ខ្លួននៅពេលកក់សក់ ។ បើទោះបីជាពួកគេជ្រើសរើសផលិតផលថ្លៃៗ និងម៉ាកល្បីៗក៏ដោយ ។
ហើយសកម្មភាពទាំងអស់នោះ ត្រូវបានគេដឹងថាមានដូចខាងក្រោម ៖
– កក់សក់ញឹកញាប់ពេក
ការកក់សក់ញឹកញាប់ពេកក៏ជាមូលហេតុមួយនៃការធ្វើឲ្យជ្រុះសក់ផងដែរ ។ ដោយមូលហេតុនេះគឺបណ្ដាលមកពីការបាត់បង់សារជាតិប្រេងធម្មជាតិនៃក់ ដែលវាគឺជាសារធាតុសំណើមក្នុងការជួយចិញ្ចឹម និងការពារសក់។
– ប្រើក្រែមបន្ទន់លើស្បែកក្បាល
ការប្រើក្រែមបន្ទន់លើស្បែកក្បាល វានឹងធ្វើឱ្យឫសនៃសក់របស់អ្នកផលិតជាតិប្រេងច្រើនលើសពីតម្រូវការ។ ជាងនេះទៅទៀតការប្រើក្រែមបន្ទន់សក់ លើស្បែកក្បាល វាក៏ធ្វើឲ្យមានការស្ទះឫសសក់ , ធ្វើឲ្យសក់លូតលាស់យឺត និងបង្កើនការផលិតប្រេងលើសពីតម្រូវការផងដែរ ។
– អេះក្បាលខ្លាំងៗ
មនុស្សជាច្រើនតែងតែមានទំលាប់នៃការអេះសក់ក្បាលខ្លាំងៗនៅពេលកក់សក់ ជាពិសេសពេលទៅហាងកក់សក់។ ទោះជាយ៉ាងណាក៏ដោយ ទម្លាប់នៃការអេះសក់ក្បាលខ្លាំងៗបែបនេះ ត្រូវបានគេដឹងថា វាពិតជាមានផលប៉ះពាល់ចំពោះស្បែកក្បាលជាខ្លាំង។ ដោយវាអាចបណ្តាលឱ្យស្បែកក្បាលដាច់រលាត ព្រមទាំងបង្កើនហានិភ័យនៃការឆ្លងមេរោគផ្សិតនៅលើស្បែកក្បាល។