ផ្ទៃមុខ គឺជាកន្លែងលើកសម្រស់ដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសសម្រាប់ស្រ្ដី ។ ដោយស្រ្ដីជាច្រើនបានផ្ដោតលើការថែរក្សាផ្ទៃមុខរបស់ពួកគេជាមួយនឹងផលិតផល ក៏ដូចជាធ្វើការកែសម្ភស្សនូវផ្ទៃមុខរបស់ខ្លួនផងដែរ ដើម្បីទទួលបានភាពស្រស់ស្អាត និងក្មេងជាងវ័យ ។ ប៉ុន្តែដោយឡែក ពួកគេមិនបានដឹងទេថាអាកប្បកិរិយាដែលធ្វើជារៀងរាល់ថ្ងៃ ក៏ជាមូលហេតុធ្វើឱ្យមុខរបស់យើងចាស់ជាងអាយុដោយមិនដឹងខ្លួន ដែលមនុស្សជាច្រើនមិនបានចាប់អារម្មណ៍ផងដែរ ។
បើយោងទៅតាមលោកវេជ្ជបណ្ឌិត Teeraphong Ratanukrom ជាវេជ្ជបណ្ឌិតផ្នែករោគសើស្បែក នៃនាយកដ្ឋានវេជ្ជសាស្ត្រផ្ទៃក្នុង មហាវិទ្យាល័យវេជ្ជសាស្ត្រ Ramathibodi Hospital Mahidol បានកំណត់នូវឥរិយាបថ៤យ៉ាង ដែលធ្វើឲ្យមុខឆាប់ចាស់ជាងអាយុដូចខាងក្រោម៖
- ការទំពារស្ករកៅស៊ូជារៀងរាល់ថ្ងៃ
ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលចូលចិត្តទំពារស្ករកៅស៊ូជារៀងរាល់ថ្ងៃ និងលើសពី 20 នាទីក្នុងមួយថ្ងៃនោះ វាអាចបណ្តាលឱ្យមានស្នាមប្រេះនៅជុំវិញមាត់របស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកទំពារស្ករកៅស៊ូត្រឹមតែ 5 នាទីក្នុងមួយថ្ងៃ វានឹងមិនបណ្តាលឱ្យមានស្នាមជ្រួញជុំវិញមាត់របស់អ្នកនោះទេ។
- ទុកឱ្យស្បែកស្ងួត
អ្នកដែលមានស្បែកស្ងួត ឬចូលចិត្តងូតទឹកក្តៅឧណ្ហៗ និងការរស់នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់គ្រប់ពេលវាអាចធ្វើឱ្យអ្នកមានស្បែកស្ងួត។ ជាធម្មតា ស្បែករបស់មនុស្សមានស្រទាប់ការពារនៃពាសដែក។ ប្រសិនបើស្បែកស្ងួត វានឹងធ្វើឱ្យស្បែកប្រែជាស ពេលជូត កោស ស្បែកអាចនឹងរលាក ហើយស្នាមជ្រៅក៏អាចបង្កើតឡើងមកបានផងដែរ។
- បង្ហាញទឹកមុខច្រើន
អ្នកដែលប្រើប្រាស់ទឹកមុខច្រើន ដូចជា សើចច្រើន ឬញញឺមច្រើនជាដើម នោះវាអាចធ្វើឱ្យសាច់ដុំក្រោមស្បែកធ្វើការខ្លាំង ជាហេតុដែលបណ្តាលឱ្យមានស្នាមជ្រួញ និងកាន់តែជ្រៅ ។
- ទទួលទានអាហារយឺត និងគេងយឺត
ការញ៉ាំអាហារពេលយប់បានធ្វើឲ្យមានការរារាំងការបញ្ចេញសារធាតុ Melatonin ដែលជាអ័រម៉ូនប្រឆាំងនឹងភាពចាស់ ហើយការគេងយឺត ក៏បណ្ដាលឲ្យអ័រម៉ូនមិនលូតលាស់ នឹងដំណើរការយឺត ព្រមទាំងធ្វើឲ្យការជួសជុលផ្នែកផ្សេងៗនៃរាងកាយ និងស្បែកត្រូវបានកាត់បន្ថយ ជាពិសេសធ្វើឱ្យមុខរបស់អ្នកមើលទៅចាស់ជាងមុនផងដែរ។