ថ្ងៃនេះដែរយើងមានមុខម្ហូបពិសេសមួយមកចែកជូនបងប្អូន អំពីរបៀបញាំមឹកពង តោះចង់ដឹងរសជាតិយ៉ាងណាដែរយើងមកមើលគ្រឿងផ្សំ និងរបៀបធ្វើទាំងអស់គ្នា។
គ្រឿងផ្សំ៖
-
- មឹកមានពង ១០ក្បាល
- ខ្ទឹមស ១០គ្រាប់
- ម្ទេសស្រស់ ១៥គ្រាប់
- ឬសជីវ៉ាន់ស៊ុយ ៣ឬស
- ទឹកស្ករ ១/២ចានចង្កឹះ
- ទឹកត្រី ១ចានចង្កឹះ
- ទឹកក្រូចឆ្មា ៤ផ្លែ
- ទឹកជ្រល់ខ្ទឹមស ១/២ចានចង្កឹះ
- ខ្ទឹមក្រហមធំៗ ១គ្រាប់
- ជីបារ៉ាង ៣ដើម
- ឃិនឆាយ ៣ដើម
- សាឡាត់ស្រួយ (សម្រាប់តុបតែង)
របៀបធ្វើ៖
យកមឹកលាងអោយស្អាតរួចឆូតមឹកជាតូចៗរួចរៀបដាក់ចាន រោយពីលើដោយឃិនឆាយ ក្រោយមកទៀតយកទៅចំហុយក្នុងឡាំសឹង ១៥នាទី ក្រោយមកលើកចេញពីឡាំសឹងយកឬសជីវ៉ាន់ស៊ុយ ម្ទេសស្រស់ ខ្ទឹមសបុកចូលគ្នាអោយម៉ត់ល្អ ផ្សំរសជាតិដោយ ទឹកត្រី ទឹកស្ករ ទឹកជ្រលក់ខ្ទឹមស ទឹកក្រូចឆ្មា និងម្ទេសលាយចូលគ្នាអោយសប់ ភ្លក់រសជាតិតាមចំណូលចិត្ត រួចដាក់ខ្ទឹមក្រហមហាន់ស្តើងៗ ជីបារាំងហាន់ល្អិតៗ ចូលរួចស្រោចពីលើមឹកចំហុយរបស់យើងជាការស្រេច៕