ខេត្តបាត់ដំបង៖ លោក សុខ លូ អភិបាលនៃគណអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ដីព្រៃលិចទឹកក្នុងតំបន់បី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងជាង១ម៉ឺនហិចតា ត្រូវបានជនខិតខូចរំលោភ ទន្ទ្រានកាន់កាប់ ។

នៅក្នុងកិច្ចប្រជុំជាមួយ ក្រុមការងារក្រសួងដែនដី ដើម្បីចាត់វិធានការចុះបង្ក្រាប ការរំលោភទន្ទ្រានដីព្រៃលិចទឹក នៅតំបន់បឹងទន្លេសាបក្នុង ភូមិសាស្ត្រខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ លោក សុខ លូ បានឲ្យដឹងថា ក្រុមការងារប្ដេជ្ញា និងចុះអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការទប់ស្កាត់បង្ក្រាបករណីទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកដោយខុសច្បាប់។
https://blogger.googleusercontent.com/img/a/AVvXsEhq8064WPFNdW_MskRecygpvWPBg5t-gBF2iTBSMxRK00TE4aERa-0cWXKlkY98GO3448Kn4I62tAdd8ACEyApyb7wwI1DiiZsLTv2cSpTlAfqM4ixtTm6sSlP4ukiI1CBeOyJTEsz44AlCk1954deMZ2S7sC-3PlsNOMl8qPYTCdLLxnYn5LecgQIyLQ=s1188

លោក សុខ លូ បញ្ជាក់ថា “ដីព្រៃលិចទឹកក្នុងតំបន់៣ ជាង១ម៉ឺន ហិកតាក្នុងស្រុកចំនួន៤ រួមមាន ស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និង ស្រុកថ្មគោលត្រូវ បានជនខិលខូចរំលោភទន្ទ្រាន កាន់កាប់”។

អភិបាលខេត្តរូបនេះ បន្ថែមថា ដោយឡែកការបោះបង្គោលតំបន់ព្រៃលិចទឹក ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ក្នុងស្រុកចំនួន៤នោះមានចំនួន ១១២បង្គោល ដោយក្នុងនោះបោះបាន៦០នៅខ្វះ៥២បង្គោល តែទោះជាយ៉ាងណាក្រុមការងារខេត្ត ប្ដេជ្ញាបោះបង្កោលឲ្យបានគ្រប់ចំនួនកំណត់ក្នុងពេលដ៏ឆាប់ៗនេះ។
https://blogger.googleusercontent.com/img/a/AVvXsEiHHnzMpbyIs0WBOBB9qu_66CfjdPlQ04nglr8s9ymlWlTPEz3VB9isTbPmvsx4v9sOoU-STdwC98y3LZJEf7T-f9XNC_Sg7gX6iyJ9fdlZyFfSactdm4vEL8SxsdTHS812mZtl0Wifp9A9axYgyLBbidtCzfCuJvgf_NB4ApIUuP08j2NEeFsUJrEvxg=s1242

លោកបានឲ្យដឹងទៀតថា ចំពោះការទន្ទ្រានព្រៃលិចទឹក ជាក់ស្ដែងកាលពីថ្ងៃម្សិលមិញ កម្លាំងអាវុធហត្ថបាន ធ្វើការចុះបង្ក្រាប និងចាប់ខ្លួនអ្នកទន្ទ្រានដីព្រៃលិចទឹក បានមួយចំនួន ព្រមទាំងរឹបអូសបានវត្ថុតាងមួយចំនួនផង ដែរនៅក្នុងភូមិសាស្ត្រតំបន់៣។

សូមរំលឹកថា នៅក្នុងអនុក្រឹត្យលេខ១៩៧ របស់រាជរដ្ឋាភិបាល នៅឆ្នាំ២០១១ បានកំណត់ដីព្រៃលិចទឹកនៅ៦ ខេត្តជុំវិញបឹងទន្លេសាប មានចំនួន ៦៤៧ ៤០៦ហិចតា ដោយឡែកខេត្តបាត់ដំបងមានព្រៃលិចទឹកចំនួន២០៦ ៩៥៣ហិចតា ខណៈព្រៃលិចទឹកប្រមាណ ២ម៉ឺនហិកតា ត្រូវបានកាប់បំផ្លាញនិងត្រូវភ្លើងព្រៃឆេះ៕
https://blogger.googleusercontent.com/img/a/AVvXsEiT34Smq-7INA9QfPs6mqOmxzgxn8DbEK-iLb5Ep2J-saR5M1fQGDHcO0Zyl2CqQ0StM9_vG_HbCoBnrJD_Hn8b85dGDLb1z_buAEXMW2i9WeDTID8t05vEXfgOfiyAj15cDnIp-gPeN2Q_xovfb0Isl64TFbd9XPfsB_NZ_Skb9L6gLgGjBil03b499Q=s1242
https://blogger.googleusercontent.com/img/a/AVvXsEgibKCOS-wIXnUgHfC5QaGei2bX9HUmaBQxTPC_3KC96ydvPsjFcw_ZBI6mBaLFAZEsug2zktWKKhhc3njAe8IywSBVo6HhYY9_qP9NQ--7ig9aOU4SeJCBXT_wrNviD7y8pQGXDxmoRsGaGYPgMgo6l6itNdV0Qjt8gbobXmerag7bXgmizY1VoY-4Zg=s1224