រាជធានីភ្នំពេញ៖ ក្រុមទាហានឈុតខ្មៅថៃ សហការជាមួយតម្រួតការពារព្រំដែនថៃ បានឃាត់ខ្លួនពលករខ្មែរចំនួន ៣៣នាក់ ខណ:ដែលពួកគេលបឆ្លងដែនដោយខុសច្បាប់ ដើម្បីចូលទឹកដីថៃរកការងារធ្វើ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣ និង៤៥នាទីទៀបភ្លឺថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចភូមិណងព្រឺ ក្នុងឃុំផានសឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។

ពលករខ្មែរចំនួន ៣៣នាក់ បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃ ដោយនាំគ្នាដើរកាត់តាមព្រៃក្បែ ខ្សែបន្ទាត់ព្រំដែន ស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃ កំពុងល្បាតក៏បានស្ទាក់ចាប់ ដែលក្នុងនោះមានប្រុស ១៦នាក់ និងស្រី ១៧នាក់។

ពលករខ្មែរបានសារភាពថា ពួកគេទាំងអស់មានបំណងឆ្លង ចូលទៅរកការងារធ្វើ នៅក្នុងប្រទេសថៃ តែក៏ត្រូវឃាត់ខ្លួនតែម្តង។

ក្រោយពេលឃាត់ខ្លួន ក្រុមយោធាថៃបានត្រួតពិនិត្យសុខភាពពួកគេទាំងអស់ ដើម្បីការពារនៅក្នុងដំណាក់កាល នៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត និងបានបញ្ជូនទៅឲ្យអធិការដ្ឋានតម្រួត ស្រុកអារញ្ញប្រាថេត ដើម្បីអនុវត្តតាមនីតិវិធី៕
https://blogger.googleusercontent.com/img/a/AVvXsEjUtFVCaj2bLoermFeKwD6z-P0Em5zMnUw8mAZ6Ht-Xjo3TWvyrGP1O2gq8qHhm_sm7gCqqNyRJCps3vxkicZr7_oOcveTQdBXcKX0UV7ZWlBH8roEfXMmV707PY8JpIRzja3O3hfkEbItgYCWP9cB-SvezCnnx_Tw3SmdDI9tWdZa_6RCJzXczBgJXhg=s1002