រាជធានីភ្នំពេញ៖ កម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៨១៩ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀងបានស្ទាក់និងឃាត់ខ្លួនពលរដ្ឋជាពលករខ្មែរជាង១០០នាក់បម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសនៅវេលាទៀបភ្លឺថ្ងៃទី១២ខែតុលា ឆ្នាំ២០២១។
ការឃាត់ខ្លួនពលករក្មេងចាស់ប្រុសស្រីទាំងអស់ សរុបចំនួន១៣០នាក់ ក្នុងនោះមានបុរសចំនួន៩៥នាក់ស្រី្ត ចំនួន៥២នាក់ និងកុមារតូចៗចំនួន១៣នាក់ផងដែរ។ ពួកគេទាំងអស់គ្នាបានលបលួចបម្រុងឆ្លងដែនចូលក្នុងទឹកដីថៃជាបន្តបន្ទាប់និងជាច្រើនគោលដៅនៅក្នុងភូមិសាស្ត្រភូមិអូរដាឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបង។
ពលករខ្មែរទាំង១៣០នាក់ខាងលើ សុទ្ធសឹងជាប្រជាពលរដ្ឋដែលមកពីបណ្តាខេត្តនានាដូចជាខេត្តតាកែវខេត្តព្រៃវែងជាដើមក្នុងគោលបំណងដើម្បីស្វែងរកការងារធ្វើ ទាំងប្រថុយប្រថានក្នុងពីស្ថានភាពប្រទេសជិតខាងកំពុងមានវិបត្តិកូវីដ-១៩។
បច្ចុប្បន្ននេះ នគរបាលការពារព្រំដែន៨១៩បានបញ្ជូនពលករទាំងអស់ប្រគល់ឲ្យកម្លាំងនគរបាលស្រុកកំរៀងដើម្បីសាកសួរបន្ថែមក៏ដូចជាបន្តស្វែងរកប្រភពមេខ្យល់ជាអ្នកដឹកនាំដើម្បីអនុវត្តតាមផ្លូវច្បាប់៕