រាជធានីភ្នំពេញ ៖ ផ្លែសាវម៉ាវ ជាផ្លែឈើមួយប្រភេទដែលបងប្អូនប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ននិយមទទួលទាន ដោយសារតែវាមានរសជាតិផ្អែម និងមិនពិបាកញ៉ាំនោះទេ។ ផ្លែសាវម៉ាវ ច្រើនមានពណ៌ក្រហម មានព្រុយដូចសក់នៅជុំវិញផ្លែទាំងមូល ខណៈសាច់របស់ផ្លែឈើនេះមានសារធាតុអាស៊ីតពិសេសដែលចាំបាច់សម្រាប់សុខភាព ចំណែកគ្រាប់របស់ វាច្រើន គេយកទៅចម្រាញ់យកជាតិប្រេងប្រើក្នុងឧស្សាហកម្មផ្សេងៗ។
១.ព្យាបាលជំងឺទឹកនោមផ្អែម៖ ផ្លែត្រូវបានប្រជាជនក្នុងប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី យកមក ផ្សំជាថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និង ជំងឺខ្លះៗមួយចំនួនទៀតរាប់រយឆ្នាំមក ហើយ។
២. បង្កើនថាមពល៖ វាមានសារធាតុកាបូនអ៊ីដ្រាត ប្រូតេអ៊ីន និងសំបូរជាតិទឹក ច្រើន ជួយអោយ អ្នកលេងកីឡា ឫអ្នកបញ្ចេញថាមពលក្នុងការងារប្រចាំថ្ងៃ អោយមានកំលាំងឡើងវិញ។
៣. ស្រូបអាហារូបត្ថម្ភ៖ វីតាមីន សេ ដែលមានក្នុងផ្លែសាវម៉ាវដើរតួក្នុងការស្រូបយករ៉ែខនិជ ជាតិដែក និងសង្កសី ជួយការពាររាងកាយនិងស្បែកពីការខូចដោយជាតិរ៉ាឌីកាល់សេរី។
៤. កម្ចាត់សារធាតុរ៉ាឌីកាល់សេរី៖ សាវម៉ាវ មានសារធាតុអាស៊ីតហ្គាលីក ជាអាស៊ីតមួយ ប្រភេទមានតួនាទីជាអ្នកប្រមូលកាកសំណល់ បញ្ចេញពីរាងកាយ និងជួយការពារមិនអោយ ឈានទៅកើតជំងឺមហារីក។
៥. បង្កើនគ្រាប់កោសិកាឈាមក្រហមនិងស៖ ផ្លែសាវម៉ាវជួយរក្សាលំនឹង និងជម្រុញបង្កើន កោសិកាឈាមក្រហមផងនិងឈាមសផង ក្រៅពីនេះក៏មានផ្ទុកសារធាតុ ម៉ង់កាណែស (manganese) ជួយផលិតសារធាតុអង់ស៊ីមចិញ្ចឹមដល់រាងកាយ។
៦. កម្ចាត់ជាតិពុលពីតម្រងនោម៖ ជាតិហ្វូស្វ័រក្នុងផ្លែសាវម៉ាវជួយកម្ចាត់កាកសំណល់ចេញពី តម្រងនោម ជួសជុលជាលិកា និងកោសិកា។ ក្រៅពីនេះវាក៏សំបូរដោយសារធាតុ កាល់ស្យូម ជួយពង្រឹងសុខភាពធ្មេញនិងឆ្អឹងផងដែរ។
៧. សំបូរជាតិដែក៖ ជាតិដែកមានច្រើននៅក្នុងផ្លែឈើមួយនេះ។ វាជួយបង្កើនអុកហ្ស៊ីហ្សែន ដល់ឈាម និងជួយបំបាត់អាការៈវិលមុខ និងអស់កំលាំងបណ្តាលមកពីកង្វះគ្រាប់ឈាមក្រហម៕