សង្គមអាស៊ី និយមអាហារហឹរ សង្គមអឺរ៉ុប និយមអាហារខ្លាញ់ របស់ទាំងនេះ សុទ្ធតែប៉ះពាល់ដល់សុខភាពខ្លាំង តែដោយសារតែវាឆ្ងាញ់ទើបមិនអាចឈប់ញ៉ាំបាន។ យ៉ាងណាមិញទាក់ទិនទៅនឹងប្រធានបទចោទមានខាងលើ ថ្ងៃនេះ យើងសូមលើកយកនូវជំងឺកាចសាហាវមួយប្រភេទដែលអ្នកចូលចិត្តញ៉ាំប្រភេទអាហារហឹរៗអាចនឹងជួបប្រទះនាថ្ងៃមុខ។

ជាការពិតណាស់ ដូចដែលឃ្លានិយាយថា ញ៉ាំរាល់ថ្ងៃដូចជាមិនប៉ះពាល់អ្វីនោះ ពិតជាត្រឹមត្រូវមែន ព្រោះថាវាមិនប៉ះពាល់សម្រាប់អ្នកញ៉ាំនាពេលឥលូវនោះទេ តែវានឹងទុក្ខទោរម្នេញដល់អ្នកទទួលបន្តិចម្តងៗរហូតក្លាយជាជំងឺវិវត្តន៍កាន់ធ្ងន់ទៅៗបើនៅតែឈប់។ ដោយយោងតាមទៅតាមការចុះផ្សាយរបស់គេហទំព័រ food.ndtv.com បានលើកឡើងថា បរិភោគអាហារហឹរ ខ្លាំងពេក និងធ្វើឱ្យអ្នកទទួលទាន កើតជំងឺដំបៅក្រពះ។ ដោយហេតុថា សារធាតុអាស៊ីតម្យ៉ាងមានឈ្មោះថា Acid reflux ត្រូវបានគេរកឃើញនៅក្នុងប្រភេទអាហារហឹរ អាចចូលទៅផ្សំជាមួយនឹងអាស៊ីតក្នុងក្រពះដែលអាចបំផ្លាញរនាំងការពារស្រទាប់ក្រពះខាងក្នុងឱ្យកាន់តែស្តើងទៅៗរហូតដល់បាត់បង់តែម្តង។

លើសពីទៅទៀត សម្រាប់អ្នកដែលមានបញ្ហាក្រពះស្រាប់ត្រូវបានក្រុមគ្រូពេទ្យជំនាញណែនាំជាដាច់ខាត មិនឱ្យញ៉ាំអាហារដែលមានជាតិហឹរឡើយ ពីព្រោះថា ជំងឺក្រពះធម្មតាអាចនឹងវិវត្តន៍ក្លាយទៅជា ដំបៅក្រពះ ឬកាន់តែអាក្រក់ជាងនេះទៅទៀត គឺមហារីកក្រពះធ្ងន់ធ្ងរ រហូតធ្វើឱ្យអ្នកជំងឺតែងឈឺចុកនៅត្រង់បរិវេនពោះខ្លាំង ក្អួតចង្អោរ បាត់បង់ចំណង់អាហារ ស្រកទម្ងន់ ជួនកាលអាចបន្ទោរបង់មានឈាមថែមទៀត៕