ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៣០នាទី កម្លាំងសមត្ថកិច្ចខេត្តកំពង់ចាម ចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរភ្នាល់ដាក់ប្រាក់) នៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ដោយចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ និងវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ហ៊ុន ចាន់ផន ភេទស្រី អាយុ៣១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។ទី ២-ឈ្មោះ សេង សុខណៃ ភេទស្រី អាយុ៣៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ ទី៣-ឈ្មោះ ជា ណារី ភេទស្រី អាយុ៣៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិពោធិ៍សាលាទី១ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ ទី៤-ឈ្មោះ ហួយ រស្មី ភេទស្រី អាយុ៣៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។ ទី៥-ឈ្មោះ គឹម ដានី ភេទស្រី អាយុ៤០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្មី ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ។ ទី៦-ឈ្មោះ ថេង សេង ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ទី៧-ឈ្មោះ ស្រ៊ី ប៊ុនហេង ភេទប្រុសអាយុ៣៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិពោធិ៍សាលាទី១ ឃុំព្រែក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

ជាមួយគ្នានេះដែរ ដកហូត បៀនីឡុងចំនួន០២ហ៊ូ (១ហ៊ូ ៥២សន្លឹក), កម្រាលក្រាលលេងបៀរចំនួន ០១, ចានទ្រអាប៉ោងចំនួន ០១, សៀវភៅកត់លេខឆ្នោតចំនួន ០១ក្បាល, ក្រដាសកត់លេខឆ្នោតវៀតណាមចំនួន ១៤សន្លឹក, ទូរស័ព្ទដៃចំនួន ០៤គ្រឿង ,ម៉ូតូចំនួន ០៣គ្រឿង ,ប្រាក់រៀលចំនួន ១ ៣៥០ ០០០រៀល និងប្រាក់ដុល្លាចំនួន ៥០ដុល្លារ ។

បច្ចុប្បន្នជនសង្ស័យចំនួន ០៧នាក់ខាងលើ រួមនឹងវត្ថុតាងត្រូវបានបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕