បរទេស៖ ក្រោយពេលរងការរាតត្បាតពីកូវីដ-១៩ ធ្វើឲ្យផលិតផលត្រីលក់មិនចេញ ធ្វើឲ្យប្រជាកសិករថៃ នៅក្នុងខេត្តនគររាជសីមា បាត់បង់ប្រាក់ចំណួល ហើយជំរុញឲ្យរដ្ឋាភិបាលជួយដល់ពួកគេ ដើម្បីជួយឲ្យមានប្រាក់ចំណូលឡើងវិញ។
សារព័ត៌មានថៃ The Nation បានផ្សាយ នៅថ្ងៃទី១៥ ខែឧសភា ថា កសិករចិញ្ចឹមត្រី នៅក្នុងខេត្ត Nakhon Ratchasima ប្រទេសថៃ កំពុងរងគ្រោះពីការបាត់បង់ប្រាក់ចំណូល នៅក្នុងអំឡុងពេល នៃការរាតត្បាតពីជំងឺកូវីដ-១៩ ដោយសារមិនមានអ្នកទិញត្រីរបស់ពួកគេ។
តំណាងករសិករចិញ្ចឹមត្រី នៅតំបន់ Ban Wang Muang បានថ្លែងថា ត្រីជាង១០០តោន មិនអាចលក់ចេញបាន។ ជំងឺកូវីដ-១៩នេះបានធ្វើឲ្យប៉ះពាល់ដល់ពួកគាត់យ៉ាងខ្លាំង។ ពួកគាត់ត្រូវការប្រាក់ ដើម្បីបន្ដអាជីវកម្មរបស់ពួកគាត់បន្ថែមទៀត ហើយអ្នកខ្លះបានសម្រេចខ្ចីលុយពីគេ។ ដូច្នេះយើងចង់ឲ្យភ្នាក់ងាររបស់រដ្ឋាភិបាលទិញត្រីរបស់ពួកគាត់ ដើម្បីជួយដល់ពួកគាត់៕