រាជធានីភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសថា ខ្លួនបានរកឃើញប្រជាពលរដ្ឋ២នាក់ទៀត មានវិជ្ជមានកូវីដ១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ថា ពលរដ្ឋ២នាក់នោះមាន៖

១៖ ឈ្មោះ តែម ហួរ ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិខ្ចៅ ឃុំបឹងធំ ស្រុកអង្គស្នួល ខេត្តកណ្តាល

២៖ ឈ្មោះ វ៉ែន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិខ្ចៅ ឃុំបឹងធំ ស្រុកអង្គស្នួល ខេត្តកណ្តាល។

រដ្ឋបាលខេត្តកំពង់ធំបញ្ជាក់ថា ពលរដ្ឋ២នាក់នេះ ស្ថិតនៅក្នុងចំណោមមនុស្ស២នាក់ ដែលត្រូវបានយកសំណាកទៅពិនិត្យ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ដោយក្នុងនោះ៥នាក់ទៀតអវិជ្ចមាន។ រដ្ឋបាលខេត្តក៏បានដាក់ឱ្យអ្នកទាំង៥នាក់នោះ ធ្វើចត្តាឡីស័កផងដែរ៕