រាជធានីភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ កាលពីថ្ងៃទី​៥ ខែមេសា ឆ្នាំ២០២១ បានទៅចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅសាលាបឋមសិក្សាសន្ធរម៉ុក មានទីតាំងនៅតាមផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ហើយរហូតមកដល់រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់អ្នកពាក់ព័ន្ធ ត្រូវយកសំណាកទៅពិនិត្យ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នៅសាលា បឋមសិក្សាសន្ធរម៉ុក ​ស្ថិតនៅតាមផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាខាងលើ។​ ដូច្នេះបើបងប្អូនណាពាក់ព័ន្ធ សូមយកសំណាកទៅពិនិត្យ។

ជាមួយគ្នានេះដែរ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវដល់ប្រជាពលរដ្ឋ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ​ពេលចេញក្រៅ​។​ រីឯអ្នកពាក់ព័ន្ធ​សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន រយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕