ខេត្តតាកែវ ៖ បុរសម្នាក់មានជំងឺប្រចាំកាយ បានបាត់ខ្លួនពីផ្ទះឈឹង ដោយមិនដឹងជាដើរវង្វេងផ្លូវដល់ទីកន្លែងណា ឬជួបគ្រោះថ្នាក់អ្វីទេ ទោះជាក្រុមគ្រួសារស្វែងរកយ៉ាងណា ក៏មិនឃើញ ធ្វើឲ្យក្រុមគ្រួសារបារម្ភពីសុវត្ថិភាពជាខ្លាំង។

បុរសបាត់ខ្លួននេះ មានឈ្មោះ គឹម វាសនា ហៅចេក មានកម្ពស់១,៦០ម ទម្ងន់ប្រហែល៧០គីឡូក្រាម សព្វថ្ងៃរស់នៅក្នុងភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។

លោក គឹម ចិន្តា ជាប្អូនប្រុស បានបញ្ជាក់ថា បងប្រុសរបស់លោក បានបាត់ខ្លួនពីផ្ទះតាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញ វេលាម៉ោង១២ថ្ងៃត្រង់ ។ បងប្រុសលោកមានជំងឺប្រចាំកាយ មិនសូវជាមានម្ចាស់ការលើខ្លួនឯងទេ តែកន្លងមក មិនដែលបាត់ខ្លួនយូរដូចនេះដែរ ទើបតែលើកចុងក្រោយនេះ ទោះបីជាក្រុមគ្រួសារចែកផ្លូវគ្នាតាមរកយ៉ាងណា ក៏មិនប្រទះឃើញសោះ ធ្វើឲ្យក្រុមគ្រួសារមានការព្រួយបារម្ភពីសុវត្ថិភាបបងប្រុសយ៉ាងខ្លាំង។

លោក គឹម ចិន្តា ស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ និងបងប្អូនទាំងអស់ បើបានជួបបុរសដែលមានភិនភាគដូចក្នុងរូបថតនេះ សូមមេត្តាជួយផ្ដល់ដំណឹងតាមរយៈលេខ 085 306 694 / 097 393 44 59 ដោយក្តីអនុគ្រោះ និងសូមអរគុណទុកជាមុន៕