បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ បណ្ដាប្រទេស ចំនួន១០ នៅតំបន់អាស៊ាន មានតែប្រទេស២ប៉ុណ្ណោះ មិនមានករណីឆ្លងថ្មី នៃកូវីដ-១៩ ប៉ុន្ដែប្រទេសចំនួន៨ផ្សេងទៀត នៅក្នុងតំបន់នេះ មានករណីឆ្លងថ្មី នៃកូវីដ-១៩ សរុបជាង១,៣ម៉ឺននាក់។

បើតាមគេហទំព័រ WORLDOMETER បានចេញផ្សាយ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ថា ករណីឆ្លងថ្មី នៅក្នុងតំបន់អាស៊ាន មានចំនួន ១៣ ៦៨៩នាក់ និងករណីស្លាប់ថ្មី ចំនួន៣០២នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប ២ ៣១២ ​៤៣៦នាក់ ស្លាប់ ៥០ ០១២នាក់ អ្នកជាសះស្បើយ ២ ០២២ ៥៥៧ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន ២៣៩ ​៨៦៧នាក់ ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ១ ០១៤នាក់។

ឥណ្ឌូនេស៊ី នៅតែជាប្រទេស មានអ្នកឆ្លងជំងឺកូវីដច្រើនជាងគេបំផុត នៅក្នុងតំបន់អាស៊ាន។ ប្រទេសនេះមានអ្នកឆ្លងថ្មី ចំនួន ១ ២៥២ ៦៨៥នាក់ (ឆ្លងថ្មី ៩ ០៣៩នាក់) ស្លាប់ ៣៣៩៦៩នាក់ (ករណីស្លាប់ថ្មី១៨១នាក់)។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នក​ជាសះ​ស្បើយ ១ ០៥៨ ២២២នាក់ និងអ្នកជំងឺ ១៦០ ៤៩៤នាក់ កំពុងសម្រាកព្យាបាល។

ហ្វីលីពីន មានអ្នកឆ្លងថ្មី ១ ៧៣៩​នាក់ និងករណីស្លាប់ថ្មី៩៦នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប ៥៥៥ ១៦៣នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ៥១២ ១៦៣នាក់ និងអ្នកជំងឺចំនួន ៣១ ៣២៧នាក់ កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ៧៥៦នាក់។

ម៉ាឡេស៊ី មានអ្នកឆ្លងថ្មី ២ ៧១២នាក់ និងករណីស្លាប់ថ្មី ២៥នាក់ ធ្វើឲ្យប្រទេសនេះ មានអ្នកឆ្លងសរុប ២៧៤ ៨៧៥នាក់ និងស្លាប់ ១ ០៣០នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ២៣៥ ០៨២នាក់ និងអ្នកជំងឺ៣៨ ៧៦៣នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ២២៧នាក់។

មីយ៉ាន់ម៉ា (ភូមា) មានអ្នកឆ្លងថ្មី ១៩នាក់ តែមិនមានករណីស្លាប់ថ្មី ហើយប្រទេសនេះ មានអ្នកឆ្លងសរុប ១៤១៧០៩នាក់ និងស្លាប់ ៣ ១៩១នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ១៣១ ១៧១នាក់ និងអ្នកជំងឺចំនួន ៧ ៣​៤៧នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល។

សិង្ហបុរី មានអ្នកឆ្លងថ្មី ១១នាក់ តែមិនមានករណីស្លាប់ថ្មី​។ ប្រទេសនេះ មានអ្នកឆ្លងកូវីដ-១៩ សរុប ៥៩ ៨៣២​នាក់ និងស្លាប់២៩នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ៥៩ ៦៧៩នាក់ និងអ្នកជំងឺចំនួន១២៤នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ម្នាក់។

ថៃមានអ្នកឆ្លងថ្មី ១៥០នាក់ តែមិនមានករណីស្លាប់ថ្មី  ហើយប្រទេសនេះ មានអ្នកឆ្លងសរុប ២៥ ១១១នាក់ និងស្លាប់ ៨២នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ២៣ ​៩៤៦នាក់ និងអ្នកជំងឺ ១ ០៨៣នាក់ កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ម្នាក់។

វៀតណាម មានអ្នកឆ្លងថ្មី១៨នាក់ តែមិនមានករណីស្លាប់ថ្មី ហើយប្រទេសនេះ មានអ្នកឆ្លងសរុប ២ ៣៤៧នាក់ និងស្លាប់៣៥នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ១ ៦០៥នាក់ និងអ្នកជំងឺ ៧០៧នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។

កម្ពុជា មានអ្នកឆ្លងថ្មី១នាក់ មិនមានករណីស្លាប់ ហើយកម្ពុជាមានអ្នកឆ្លងកូវីដសរុប ៤៨៤នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ៤៧០នាក់ និងអ្នកជំងឺចំនួន១៤នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរបស់រដ្ឋ។

ប្រ៊ុយណេ មិនមានអ្នកឆ្លង​ឆ្លងថ្មី​ និងមិនមានករណីស្លាប់ថ្មី ហើយ​យប្រទេសនេះមានអ្នកឆ្លងសរុប ១៨៥នាក់ ស្លាប់៣នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកព្យាបាលជាសះស្បើយ ១៧៨នាក់ និងអ្នកជំងឺ៤នាក់ កំពុងសម្រាកព្យាបាល។

ឡាវមិនមានករណីឆ្លងថ្មី និងមិនមានករណីស្លាប់ ហើយប្រទេសនេះមានអ្នកឆ្លង សរុប៤៥នាក់ ប៉ុន្ដែមានអ្នកព្យាបាលជាសះស្បើយ ៤១នាក់ និងអ្នកជំងឺចំនួន៤នាក់កំពុងសម្រាកព្យាបាល៕