បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅលើពិភពលោក មានករណីឆ្លងថ្មី នៃកូវីដ-១៩ ចំនួន ៦៥៦ ៧៣៦នាក់ និងករណីស្លាប់ថ្មី ១៦ ៣១៨នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប បន្ដកើនឡើងដល់ជាង៩៨លាននាក់ និងស្លាប់ជិត២,១លាននាក់។
បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ថា នៅលើពិភពលោក មានអ្នកឆ្លងសរុប ៩៨ ០៥១ ៥១២នាក់ ស្លាប់ ២ ០៩៨ ៧៣៦នាក់ និងជាសះស្បើយ ៧០ ៤៤៨ ៣៧៧នាក់។
សហរដ្ឋអាមេរិក មានអ្នកឆ្លង និងស្លាប់ដោយកូវីដ-១៩ច្រើនជាងគេបំផុត នៅលើពិភពលោក។ អាមេរិកមានអ្នកឆ្លងសរុប ២៥ ១៨៨ ១៥៧នាក់ (ឆ្លងថ្មី ១៨៥ ៨២៩នាក់) ស្លាប់ ៤២០ ០២៨នាក់ (ស្លាប់ថ្មី ៤ ១០៦នាក់) និងជាសះស្បើយ ១៥ ១០០ ៩៩១នាក់។
ឥណ្ឌាជាប្រទេសមានអ្នកឆ្លងច្រើន បន្ទាប់ពីអាមេរិក ហើយប្រទេសនេះ មានអ្នកឆ្លងសរុប ១០ ៦២៦ ២០០នាក់ (ឆ្លងថ្មី ១៤ ៤៨១នាក់) ស្លាប់ ១៥៣ ០៦៧នាក់ (ស្លាប់ថ្មី ១៦១នាក់) និងជាសះស្បើយ ១០ ២៨២ ៨៨៩នាក់។
ដោយឡែកប្រទេស ដែលមានអ្នកឆ្លងច្រើន បន្ទាប់ពីប្រទេសទាំង២នេះ រួមមាន ប្រេស៊ីល រុស្ស៊ី អង់គ្លេស បារាំង អេស្ប៉ាញ…ជាដើម៕