ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ប្រេងអូលីវ និងក្រូចឆ្មារ បានក្លាយជាឱសថធម្មជាតិដែលត្រូវបានគេនិយមប្រើប្រាស់ខ្លាំងបំផុតក្នុងការថែរក្សាសម្រស់ និងសុខភាព។

ប្រឆាំងនឹងការទល់លាមក៖ ឱសថនេះ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អាហារពេលព្រឹក ព្រោះវាអាចជួយបង្ការជំងឺទល់លាមក និងជំងឺរំលាយអាហារ។ ប្រេងអូលីវ ដើរតួនាទីជាថ្នាំជំរុញដល់ចលនាពោះវៀនឲ្យមានភាពប្រសើរឡើង ហើយវាមានប្រសិទ្ធភាពក្នុងការព្យាបាលពងបែកលើស្បែក និងការបញ្ចេញអាស៊ីតពីក្រពះ។

បន្សាបជាតិពុលចេញពីរាងកាយ៖ ប្រេងអូលីវ និងទឹកក្រូចឆ្មារ អាចបន្សាប និងជួយសម្អាតជាតិពុលចេញពីរាងកាយ៉ាងមានប្រសិទ្ធភាព។ នៅពេលដែលសមាសធាតុទាំងពីរនេះផ្សំបញ្ចូលគ្នា វាអាចបង្កើតសមត្ថភាពរបស់ថ្លើម និងប្រមាត់ ក្នុងការកម្ចាត់ជាតិពុល ហើយប្រឆាំងនឹងរ៉ាឌីកាល់សេរីថែមទៀត។

ជួយគ្រប់គ្រងកូលេស្តេរ៉ុលអាក្រក់៖ ប្រេងអូលីវ មានផ្ទុកជាតិខ្លាញ់ល្អ ដែលអាចជួយគ្រប់គ្រងកូលេស្តេរ៉ុលអាក្រក់ ក្នុងឈាម និងទប់ស្កាត់ការបង្កើនបន្ទះកូលេស្តេរ៉ុលនៅតាមសរសៃឈាម។ ប្រសិនបើអ្នកប្រើប្រាស់ឱសថមួយនេះទៀងទាត់ កូលេស្តេរ៉ុលអាក្រក់ នឹងត្រូវបានកម្ចាត់ចោល ហើយកូលេស្តេរ៉ុលល្អ នឹងកើនឡើង។

ថែរក្សាស្បែក ក្រចក និងសក់៖
អត្ថប្រយោជន៍មួយទៀតនៃឱសថធម្មជាតិនេះ គឺអាចជួយការពារក្រចកពីភាពស្ងួត ហើយប្រសិនបើអ្នកប្រើនៅលើក្រចកដោយផ្ទាល់ វានឹងជួយនឹងផ្តល់សំណើម និងចិញ្ចឹមក្រចកឲ្យមានសុខភាពល្អ។ លើសពីនេះទៅទៀត វាអាចប្រឆាំងនឹងវីរុសនៅតាមរន្ធញើស ដែលធ្វើឲ្យស្បែកទន់រលោង ហើយ
សក់ក៏មានសុខភាពល្អដែរ។

កាត់បន្ថយខ្លាញ់ក្នុងរាងកាយ៖ ការប្រើប្រាស់ឱសថនេះបានទៀងទាត់ អាចជួយកាត់បន្ថយខ្លាញ់នៅក្នុងរាងកាយ ដោយសារតែវាអាចជួយឲ្យប្រសើរឡើងនូវមុខងារថ្លើម និងប្រមាត់។ ទាំងនេះ ជាសរីរាង្គសំខាន់ដែលអាចជួយរំលាយខ្លាញ់ និងជួយជំរុញដល់ការរំលាយអាហារ។

ធ្វើឲ្យចរាចរឈាមរត់បានល្អ៖ ប្រេងអូលីវ ដើរតួនាទីជាអ្នករំលាយឈាម ឲ្យជៀសផុតពីការកកស្ទះ ដូច្នេះហើយចរាចរឈាមនឹងមានភាពប្រសើរឡើង។ ប្រសិនបើអ្នកអនុវត្តនៅលើស្បែកដោយផ្ទាល់ វានឹងជួយការពារដំណើរការយឺត ឬរីកធំនៃសរសៃឈាម។

គ្រប់គ្រងសម្ពាធឈាម៖ នៅក្នុងសមាសភាពនៃប្រេងអូលីវ និងក្រូចឆ្មារ មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុរ៉ែ គឺល្អបំផុតសម្រាប់អ្នកដែលមានសម្ពាធឈាមខ្ពស់។ ប្រសិនបើអ្នកប្រើនៅពេលព្រឹកព្រលឹម មុនញ៉ាំអាហារ វាអាចជួយគ្រប់គ្រងសម្ពាធឈាម និងចង្វាក់បេះដូងបានល្អ។

បង្ការភាពចាស់មុនអាយុ៖ ប្រសិនបើអ្នកប្រើប្រាស់ឱសថមួយនេះរាល់ថ្ងៃ វានឹងផ្តល់សារធាតុប្រឆាំងប្រតិកម្មអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមដល់រាងកាយ ហើយជួយការពារសម្រស់ឲ្យនៅក្មេងជាងវ័យ៕