ការិយាល័យនាយករដ្ឋមន្រ្តី ប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា នាយករដ្ឋមន្រ្តីប៉ាប្រទេសគីស្ថានលោក Imran Khan បាននិយាយថាពួកគេកំពុងជម្រុញវិស័យទេសចរណ៍ ដើម្បីបង្កើតប្រាក់ចំណូល និងដោះស្រាយបញ្ហាគ្មានការងារធ្វើរបស់ប្រទេស។

សេចក្តីថ្លែងការណ៍ផ្លូវការបាននិយាយថា ដោយធ្វើជាប្រធានកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលជាតិស្តីពីទេសចរណ៍ លោកនាយករដ្ឋមន្រ្តី បាននិយាយថាពួកគេចង់ជម្រុញ រូបភាពដ៏ទន់ភ្លន់របស់ប្រទេស ដែលអាចទាញសក្តានុពលនៃវិស័យទេសចរណ៍បាន។ប្រទេសប៉ាគីស្ថានមានតំបន់អាកាសធាតុខុសៗគ្នា និងមានតំបន់ទេសចរណ៍ជាច្រើនដែល និងត្រូវលើកកម្ពស់ និងជាគោលដៅពិភពលោក។

លោកបន្ថែមថា រដ្ឋាភិបាលរបស់លោកផ្តោតការយកចិត្តទុកដាក់លើវិស័យអេកូទេសចរណ៍ដើម្បីធានាការអភិរក្សបរិស្ថាន ខណៈពេលកំពុងគ្រប់គ្រងតំបន់ទេសចរណ៍។ លោកនិយាយថារដ្ឋាភិបាលសហព័ន្ធ នឹងផ្តល់ការសម្របសម្រួលដែលអាចធ្វើទៅបានដល់រដ្ឋាភិបាលខេត្ត ដើម្បីអភិវឌ្ឍនិងលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងប្រទេស។

ថ្លែងនៅក្នុងកិច្ចប្រជុំ ជំនួយការពិសេស នាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការក្រៅប្រទេសប៉ាគីស្ថាន លោក Syed Zulfiqar Abbas Bukhari បាននិយាយថាការងារសំខាន់ៗកំពុងត្រូវបានធ្វើសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ហើយក្នុងន័យនេះផែនទីភូមិសាស្ត្រនៃតំបន់ទេសចរណ៍ដែលមានស្រាប់ និងសក្តានុពលកំពុងដំណើរការ។

លោក Khan និងគណបក្ស Tehreek-e-Insaf របស់ប្រទេសប៉ាគីស្ថានដែលកំពុងកាន់អំណាចបានដាក់ការលើកកម្ពស់វិស័យទេសចរណ៍ជាគោលដៅសំខាន់មួយសម្រាប់ការជម្រុញសេដ្ឋកិច្ចរបស់ប្រទេស ហើយជំហានជាច្រើនត្រូវបានអនុវត្ត រួមមានការកែលម្អការអភិវឌ្ឍទេស ចរណ៍ប៉ាគីស្ថាន។ ការបន្ធូរបន្ថយការរឹតត្បិតទិដ្ឋាការសម្រាប់ភ្ញៀវទេសចរបរទេស ជំរុញនិងផ្សព្វផ្សាយផ្នែកនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងចាត់ឱ្យស្ថានទូតប៉ាគីស្ថានទាំងអស់នៅទូទាំងពិភពលោករៀបចំព្រឹត្តិការណ៍ដើម្បីអញ្ជើញភ្ញៀវទេសចរឱ្យមកលេង ប្រទេសប៉ាគីស្ថាន។