វៀតណាម៖ គ្មានអ្វីចម្លែកឡើយសម្រាប់សង្គមបច្ចុប្បន្ននេះ ដែលមនុស្សស្រីស្អាត និងហាយសូ តែងតែប្រាថ្នាចង់មានស្នេហាជាមួយបុរសអ្នកមាន ហើយទោះជាដឹងថាវាជាស្នេហាឆក់កណ្ដៀតយ៉ាងណាក៏ដោយ ។

ដោយសារតែមហិច្ឆតាប្រាថ្នា ដុល្លារពីប្រុសអ្នកមាន ទើបធ្វើឲ្យនារីជនជាតិវៀតណាមស្រស់ស្អាតម្នាក់ ព្រមប្រគល់កាយឲ្យបុរសម្នាក់បំពេញចំណង់កាមតណ្ហា ដោយមិនបានប្រើស្រោមការពារ តែអ្វីដែលនាងទទួលបាន គឺមិនត្រឹមតែលុយពីបុរសនោះឡើយ គឺបានទាំងមេរោគអេដស៍មកជាមួយទៀតផង ។

ប្រភពពីសារព័ត៌មានក្នុងប្រទេសវៀតណាមបានឲ្យដឹងថា នារីមិនបង្ហាញឈ្មោះម្នាក់ បានស្រែកទ្រហោយំនៅមុខបន្ទប់សណ្ឋាគារ ទាំងអាក្រាតកាយដោយមានតែកន្សែងតូចមួយប៉ុណ្ណោះដណ្ដប់ខ្លួន ។ នារីរូបនោះបានស្រែកថា «បើដឹងថាខ្លួនមានមេរោគអេដស៍ ហេតុអ្វីបានមកដេកជាមួយខ្ញុំ»?

នាងបាននិយាយប្រាប់គេឯងទាំងមិនខ្មាសអៀនថា នាងបានម្រេចចិត្តមកដេកជាមួយបុរសអ្នកមានម្នាក់ ទាំងមិនបានការពារខ្លួន ព្រោះទុកចិត្តលើបុរសម្នាក់នោះ តែមិននឹកស្មានថា ពេលដល់ឋានសួគ៌ហើយ ស្រាប់តែបុរសរូបនោះប្រាប់ថា គាត់កើតអេដស៍ ។ គ្រាន់តែឮដូចនេះ ធ្វើឲ្យនាងស្លុតចិត្តយ៉ាងខ្លាំង ហើយក៏លោតចុះពីលើគ្រែស្រែកទ្រហោយំតែម្ដង ព្រោះមិននឹកស្មានថា មានមនុស្សប្រុសថោកទាបដល់ថ្នាក់នេះ ហេតុអ្វីបានជាមកដេកជាមួយនាងទាំងដឹងហើយថា ខ្លួនមានផ្ទុករោគអេដស៍ ។

ជុំវិញព័ត៌មានខាងលើនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកខឹងសម្បាយ៉ាងខ្លាំង ទៅដល់បុរសម្នាក់នោះ ហើយក្នុងនោះក៏មានអ្នកខ្លះស្ដីបន្ទោសទៅភាគីខាងស្រីផងដែរ ៕
ប្រភព៖ 2sao