ភ្នំពេញ៖ ក្រោយបែកបាក់គ្នាជាមួយស្វាមី តារាចម្រៀង ទូច ស្រីលក្ខណ៍ តែងតែបង្ហោះសារខូចចិត្តជាបន្តបន្ទាប់ដែលពេលខ្លះនាងថែមទាំងសម្រក់ទឹកភ្នែកគួរឱ្យអាណិតបំផុត។ ថ្មីៗនេះ តារាចម្រៀងរូបនេះបានបង្ហោះសារខូចចិត្តមួយទៀតថា៖ ត្រូវចាំថាការសរសេរបង្ហោះជាសារវាជាបទដែលបរិហារកេរ្ត៍ជាសាធារណៈយ៉ាងច្បាស់តាមប្រព័ន្ធផ្សព្វផ្សាយ ដោយរូបខ្ញុំមិនដែលតបត តែលោកនៅតែបន្តរធ្វើបាបរូបខ្ញុំស្ទើរស្លាប់ទាំងរស់ ទឹកភ្នែកខ្ញុំស្រក់ ព្រោះតែរូបខ្ញុំមិននឹកស្មានថា ចិត្តប្រុសសាហាវដល់ថ្នាក់ហ្នឹងរៀបគម្រោងក្បត់ខ្ញុំដែលជាប្រពន្ធ ធ្វើអោយកូននឹងខ្ញុំស្រែកទ្រហ៊ោយំ ដោយស្នារដៃប្តី ប្តីក្បត់បំពានហ៊ានក្រាបក្បាលផ្ទឹមការជាមួយស្រីថ្មី ភ្លេចហើយរឺ ប្តីថាខ្លួនមិនទាន់លែងលេះ ទុកអោយច្បាប់ជាអ្នកធ្វើការចុះ យុត្តិធម៌មានសំរាប់ស្រ្តីខ្មែរដូចជាខ្ញុំទេ។

ខ្ញុំនឹងធ្វើបទចំរៀងមួយបទនៅក្នុងពេលឆាប់ខាងមុខនេះ៖
១. បងទុកអូនចោលមានស្រីថ្មីទៀត បងប្រើគ្រប់ស្នៀតបង្ខូចឈ្មោះស្រី បង្ហោះFacebook ចោទទាំងបំភ្លៃ តើត្រូវដែររឺអី ឈ្មោះប្តីចោលអូន ។
២. បើចង់ដឹងពិត បងប្អូនត្រូវគិត ត្រូវរឺយ៉ាងណា គេបោះបង់កូន អោយរងឈឺផ្សារ វេទនាកយ៉ាងណា រយៈពេលពីរឆ្នាំ ។

៣. បងដើរចោលអូន បងដើរចោលកូន ភ្ជាប់ពាក្យស្រីថ្មី ចុះចេញពីផ្ទះ គ្មានមូលហេតុអ្វី សំខាន់លោកប្តី មិនទាន់លែងលះ។
ទោះជាបែបណា ខ្ញុំត្រូវតែរឹងមាំសំរាប់តែកូនរបស់ខ្ញុំមួយមុខ សូមបងប្អូនគិតចុះ បើអ្នកតាមដានរូបខ្ញុំប្រាកដជាយល់ច្បាស់ណាស់៕

សូមប្រិយមិត្តទស្សនាវីដេអូដូចខាងក្រោម៖