រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​ក្រោយ​មាន​មតិ​រិះគន់​យ៉ាង​ព្រាត រឿង​ស្លៀក​រ៉ូ​ប​ស្បៃ​ឆ្លុះ​ឃើញ​សាច់​ច្បាស់​ៗ​ទាំង​ផ្ទៃ​ពោះធំ សិច​ស៊ី​បំផុត ក្នុង​ថ្ងៃ​ខួបកំណើត​កាលពី​ថ្ងៃ​ទី​០៨ សីហា​នោះ តារា​សម្ដែង​អ្នក​នាង ជា ម៉ា​រី បាន​សរសេរ​សារ​តប​ទៅ​អ្នក​រិះគន់​នោះ​វិញ ។

សារ​របស់​អ្នក​នាង ជា ម៉ា​រី វាយបក​វិញ​យ៉ាង​ដូច្នេះ​ថា «​យ៉ាប់​ណាស់ ប្រហែល​គាត់​មិន​ដែល​នាំ​ក្រុម​គ្រួសារ​គាត់ ទៅ​ហែល​ទឹក​ហើយ បាន​គាត់​មិនដឹង​ថា កន្លែង​ហេតុតែ​គេ​ពាក់​បែប​ម៉េច ។ អូ​…​ខ្ញុំ​ភ្លេច​ប្រាប់​ថា ខ្ញុំ​មិន​បាន​ចង់​ល្បី​ទេ បើ​ខ្ញុំ​ចង់​ល្បី ខ្ញុំ​ឲ្យ​លុយ​អ្នកកាសែត ចុះ​បាត់​ហើយ នេះ​ខ្ញុំ​ផុស​ក្នុង​គណនី​ផ្ទាល់ខ្លួន​របស់ខ្ញុំ ជីវិត​ឯកជន​របស់ខ្ញុំ ហើយ​កន្លែង​ធ្វើ​ខួប​ខ្ញុំ​ម៉ៅ​ដាច់ សម្រាប់​ធ្វើ Bikini Party ពូ​ស្គាល់ Bikini Party អត់ ? បើ​អត់​ស្គាល់ ពូ​អាច​ទៅ​សួរ​កន្លែង​ហែល​ទឹកបាន​ថា ពេល​ហែល​ទឹក គេ​ពាក់​បែប​ម៉េច ? » ។

តារា​សម្ដែង​អ្នក​នាង ជា ម៉ា​រី លើក​ឡើង​បែប​នេះ​បន្ទប់​ពី​មាន​មហាជន​រិះគន់​ព្រោងព្រាត ពេញ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ជា​ស្តែង​មាន​គណនី​មួយ​បាន​រិះគន់ «​តិច​ថា បរទេស​អី​ទៅ​! អតីត​តារា​សម្ដែង​អ្នក​នាង ជា ម៉ា​រី សោះ​! ពោះធំ​ស្លៀក លី​អូ ធ្វើ​ខួបកំណើត អ​ញ្ចឹ​ង​បាន​ឡូយ​! ហឺ​…! អាសូរ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ខ្មែរ​យើង​ណាស់​» ។

សូម​ជម្រាប​ដែរ​ថា ពិធី​ខួបកំណើត​របស់ ជា ម៉ា​រី បាន​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​មួយ​កាលពី​ថ្ងៃ​ទី​០៨ សីហា កន្លង​ទៅ ដោយ​មានការ​ចូលរួម​ពី​សំណាក់​មិត្តភក្តិ​ជា​ច្រើន ហើយ​ក្នុង​នាម​ជា​ម្ចាស់​កម្មវិធី ស្រី​ស្អាត ជា ម៉ា​រី ដែល​មាន​ផ្ទៃពោះ​ខ្ទាត​ធំ​ទៅ​ហើយ​នោះ បាន​លេង​ស្ទីល​ស្លៀក​រ៉ូ​ប​ស្តើង​ពណ៌​ស​មើលទៅ​ឆ្លុះ​ឃើញ​សាច់​ច្បាស់​ៗ ពិតជា​ប្លែក ។ ដោយឡែក​អ្នកចូលរួម​ក៏​មានការ​តុបតែង​ខ្លួន​បែប​សិច​ស៊ី​ទាក់ទាញ​ដូច​គ្នា​នេះ​ដែរ ។ ជាមួយនឹង​រូបភាព​ដ៏​ស្រស់​ស្អាត​ជា​ច្រើន​សន្លឹក​របស់ ជា ម៉ា​រី និង ស្វាមី​មើលទៅ​ពិតជា​ផ្អែមល្ហែម ។

ដោយសារ​តែ​ម្ចាស់​ខួប​ផ្ទាល់​រូប​នេះ និង​ភ្ញៀវ​កិត្តិយស តម្រូវ​ឲ្យ​ស្លៀក​នៅ​ឈុត​ហែល​ទឹក​ប្រភេទ​ប៊ី​គី​នី បែប​នេះ ទើប​ក្រោយ​ពី​មហាជន​ជា​ច្រើន​បានឃើញ​ទិដ្ឋភាព​ក្នុង​ពិធី​នោះ ហាក់ដូចជា​ស្លៀក​ឈុត​ស៊ិ​ច​ស៊ី ក៏​មានការ​រិះគន់​លើ​អ្នក​នាង ជា ម៉ា​រី ជា​ច្រើន​ផង​ដែរ ៕

https://1.bp.blogspot.com/-_UQ4tizFgVk/XzJDMmt42QI/AAAAAAAAJ_g/JMTz53fTwOMcM7yeFmTsHkvVW0dtwnK8gCLcBGAsYHQ/s960/116693203_2679874022270952_4826175515395059476_o.jpghttps://1.bp.blogspot.com/-gK33aGQ-qow/XzJDOM3Qb2I/AAAAAAAAJ_4/vVMtz3adJoM8a5-eiYIHTZQpW4B5wmlZwCLcBGAsYHQ/s959/117182623_1215061425525185_7627131357095762891_o.jpg