ភ្នំពេញ៖ ករណីរថយន្ដ Land Cruiser បើកបុករថយន្ត Prius សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កំពុងចាត់ការហើយ បើម្ចាស់រថយន្ត Land Cruiser មិនចូលខ្លួនដោះស្រាយទេ សមត្ថកិច្ចនឹងស្នើសុំតុលាការចេញដីកាតាមចាប់ខ្លួនតែម្ដង ។ នេះបើតាមលោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះ។

ម្ចាស់រថយន្ត Land Cruiser ដែលបើកដេញបុករថយន្ត Prius ដូចក្នុងភាពយន្តហុងកុងនោះ ឈ្មោះញ៉ សុខហេង ជាថៅកែហាងសាច់អាំង ហេង ហេង នៅផ្លូវ៥៩០ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
ពលរដ្ឋសង្ឃឹមថាសមត្ថកិច្ចនឹងនាំខ្លួន ញ៉ សុខហេង មកទទួលខុសត្រូវចំពោះមុខច្បាប់ឆាប់ៗជាក់ជាពុំខាន ។

ព្រឹកមិញនេះដែរ លោកផែង វណ្ណៈ បានបង្ហើសារមួយនៅលើហ្វេសថា៖ គាត់ជាអ្នកមានលុយជិះឡានបង់រលោះអញ្ចឹងតើ បានចរិកសាហាវណាស់ ។ ចាំមើល ឯកឧត្តម លោកជំទាវ ណាខ្លះ ចេញមុខកាងជនពាលរូបនេះ ? បើ ផែង វណ្ណៈ ស៊ើបដឹងថា មានឯកឧត្តមណាកាង ឬអន្តរាគមន៍ករណីនេះ ខ្ញុំនឹងមិនទុកមុខអោយទេ ប្រាប់មុនអោយហើយ។ សូមកុំកាងមនុស្សពាល ។

រថយន្ដ Land Cruiser របស់ក្រុមហ៊ុន លី ហួរ លីស៉ីង ភីអិលស៊ី បើកបុកគេសាហាវ ខ្ញុំមិនដឹងរឿងរ៉ាវពិតយ៉ាងណាទេ តែតាមរយៈការមើលវីដេអូនេះ ឃើញថា រថយន្ដ Land Cruiser ពណ៌ ស ពិតជាសាហាវព្រៃផ្សៃណាស់ បាកបុកពីមុខ ហើយមិនអស់ចិត្ត នៅបត់ឡានតាមដេញបុកពីក្រោយថែមទៀត ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅខណ្ឌទួលគោក ។

តាមរយៈលេខរថយន្ត Land Cruiser ដែលបានបន្សល់ទុកនៅកន្លែងកេីតហេតុ 2AW-2099 ភ្នំពេញ ជារបស់ ក្រុមហ៊ុន លី ហួរ លីស៉ីង ភីអិលស៊ី ផ្ទះលេខ ២៤៣-២៤៤ ផ្លូវ ៥៩៨ ភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ១ ខណ្ឌ ឫស្សីកែវ រាជធានី។

ពេលនេះម្ចាស់រថយន្ត Prius បានដាក់ពាក្យបណ្ដឹងទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ហើយ ៕