យោងតាមការស៊ើបអង្កេតផ្ទៃក្នុងលើខ្សែវីដេអូដែលបានធ្វើបែកធ្លាយឡើងនៅលើអ៊ីនធឺណេតកាលពីខែមិថុនាកន្លងទៅនេះ សមាជិកនៃអង្គការឃ្លាំមើលរបស់អង្គការសហប្រជាជាតិបានធ្វើសកម្មភាពរួមភេទនៅក្នុងរថយន្តផ្លូវការមួយនៅក្នុងប្រទេសអ៊ីស្រាអែល នៅពេលនេះបុគ្គលិកពីរនាក់ដែលត្រូវបានគេថតនៅក្នុងឡានត្រូវបានបញ្ឈប់នៅដើមខែនេះហើយ ។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Sputnik ដែលបានចេញផ្សាយនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នេះ ។
អង្គការសហប្រជាជាតិបានបញ្ជូនបុគ្គលិក៣នាក់ដើម្បីទៅបំពេញបេសកកម្មរក្សាសន្តិភាពមជ្ឈឹមបូព៌ារបស់ខ្លួនស្រាប់តែបែកធ្លាយវីដេអូសកម្មភាពរួមភេទនៅក្នុងយានជំនិះផ្លូវការមួយនៅក្នុងប្រទេសអ៊ីស្រាអែល ។
អង្គការឃ្លាំមើលអង្គការសហប្រជាជាតិ (UNTSO) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ៖«បុគ្គលិកអន្តរជាតិជាបុរសទីបីដែលស្ថិតនៅក្នុងរថយន្តរបស់អង្គការសហប្រជាជាតិនៅទីក្រុង Tel Aviv ក៏ត្រូវបានគេកំណត់អត្តសញ្ញាណផងដែរថាបានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តមិនត្រឹមត្រូវ» ។ សេចក្តីថ្លែងការណ៍បាននិយាយថា ៖«ពេលនេះបុគ្គលិកត្រូវបានគេបញ្ឈប់ហើយ» ។
ការប្រតិកម្មនេះបានឆ្លើយតបទៅនឹងការផ្សព្វផ្សាយវីដេអូដែលគេលួចថតបានដោយមានស្ត្រីស្លៀកសម្លៀកបំពាក់ពណ៌ក្រហមត្រូវបានគេមើលឃើញថា កំពុងរួមភេទជាមួយបុរសដែលជាបុគ្គលិករបស់អង្គការសហប្រជាជាតិនៅកៅអីខាងក្រោយ នៃរថយន្តផ្លូវការដែលមានសញ្ញាសំគាល់របស់អង្គការសហប្រជាជាតិនៅតាមផ្លូវធំក្បែរមាត់សមុទ្រ Tel Aviv ។ នៅក្នុងវីដេអូបង្ហាញពីបុរសម្នាក់ទៀតដែលបានដេកលក់នៅក្នុងរថយន្តនោះផងដែរ ។
ក្រោយបែកធ្លាយវីដេអូរួមភេទនេះរួចមកអង្គការសហប្រជាជាតិបានបញ្ឈប់បុគ្គលិកប្រុសពីរនាក់ដែលមិនបញ្ចេញឈ្មោះដោយមិនឱ្យប្រាក់ខែ បន្ទាប់ពីត្រូវបានគេកំណត់ថា បានប្រព្រឹត្តិខុសទាក់ទងនឹងការប្រព្រឹត្តអំពើផ្លូវភេទនៅក្នុងរថយន្តរបស់ UN ៕
ចុចអាន ៖ ហួសចិត្ត ! អង្គការសហប្រជាជាតិកំពុងរកមុខគូស្នេហ៍១គូយករថយន្ត UN ធ្វើជាកន្លែងរួមរក្ស
ប្រភព ៖ Sputnik , ដោយ ៖ សំណាង