រាជធានីភ្នំពេញ៖ កញ្ញា វិរៈ និច្ច តារាចម្រៀងស្រីរបស់ផលិតកម្មសាន់ដេ កំពុងតែពេញនិយមនៅក្នុងស្រទាប់យុវវ័យ ហើយមួយរយៈពេលចុងក្រោយនេះកាន់តែក្លាហានលេងខ្លួនជាងមុន ដោយនាងតុបតែងកាយឡើងឆើតឆាយបង្អួតសម្រស់ និងបញ្ចេញសាច់សខ្ចីរបស់ខ្លួនទៅដល់មហាជនបានឃើញ ខណៈដែលបទចម្រៀងរបស់នាងបានថ្ពក់ចិត្តយុវវ័យណាស់ យ៉ាងខ្លាំង។

គេសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះ តារាចម្រៀងស្រី កញ្ញា វិរៈ និច្ច ថតរាងបញ្ចេញភាពស៊ីចស៊ី និងបង្អួតសម្រស់ សាច់ដ៏សខ្ចីរបស់ខ្លួន បង្ហោះលើបណ្តាញសង្គម Instagram ធ្វើឲ្យអ្នកគាំទ្រ និងប្រុសៗមិនតិចនាក់ទេ បាក់ចិត្តលង់ស្នេហ៍ប្រាថ្នាចង់បាននាងមកថ្នាក់ថ្នម ធ្វើជាគូគប់ទ្រនាប់ជីវិត៕