ខេត្តព្រះសីហនុ ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានច្រានចោលទាំងស្រុងចំពោះព័ត៌មាន ដែលបានបង្ហោះនៅលើគណនីហ្វេសបុកមួយឈ្មោះ«កាមទេព លីមហុង» ដោយសរសេរក្នុងន័យភ្ជាប់ជាមួយរូបភាពថា (សូមអជ្ញាធរជួយពិនិត្យហាងមួយកន្លែងផង នៅក្រុងព្រះសីហនុ) ដោយដាក់រូបភាពមានមុខម្ហូបមានធ្មេញ ។
បន្ទាប់ពីឃើញព័ត៌មាននោះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាអោយសមត្ថកិច្ចជំនាញចុះស្រាវជ្រាវភ្លាមៗ ជាលទ្ធផល សមត្ថកិច្ចជំនាញរកឃើញថា រូបភាពធ្មេញខាងលើ គឺមានប្រភពមកពីអាខោនហ្វេសប៊ុកបង្ហោះក្នុងប្រទេសថៃ ដែលបានបង្ហោះកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩មកម្លេះ ។
អាស្រ័យដូច្នេះ លោកស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យម្ចាស់ហ្វេបុក«កាមទេព លីមហុង» ជួយធ្វើកាកែតម្រូវចំពោះការបង្ហោះឡើងវិញ ជៀសវាងមានការយល់ច្រឡំពីចំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ ៕