រាជធានី​ភ្នំពេញ ៖ នេះ​បើ​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​កញ្ញា មាស សុខ​សោភា បាន​បង្ហោះ​សារ​មួយ​ឃ្លា​ថា ៖ «​តោះ​បងប្អូន​នៅផ្ទះ​ហាត់ប្រាណ​ដើម្បី​ទទួល​បាន​រាង​ស្អាត និង​សុខភាព​ល្អជា​មួយ​ខ្ញុំ​ទាំងអស់​គ្នា​ណា​» ។

តារាចម្រៀង​ស្រី កញ្ញា មាស សុខ​សោភា ដែល​មាន​ទឹកដម​សំឡេង​យ៉ាង​ពីរោះ​ក្រអួន​ក្រ​អ៉ៅ នៅ​តែ​ទទួល​បានការ​គាំទ្រ​ដដែល​ពី​សំណាក់​មហាជន​គ្រប់​ស្រទាប់​វ័យ នា​រសៀល​ថ្ងៃ​ទី​៨ ឧសភា​នេះ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​បញ្ចេញ​នូវ​រូប​ ចំនួន០៣​សន្លឹក ពី​សកម្មភាព​ហាត់ប្រាណ ជាមួយ​ឈុត​ហាត់ប្រាណ​យ៉ាង​ស៊ិ​ច​ស៊ី ធ្វើ​ឲ្យ​ហ្វេ​ន​ៗ បើក​ភ្លែ​ក​ធំ​ៗ មើល​សឹង​ពុំ​ដាក់​ភ្នែក​តែ​ម្តង ៕