ហ្វីលីពីន ៖ ក្រុមកីឡាប៉េតង់កម្ពុជា ផ្នែកនារី បានយកឈ្នះ២ប្រកួត ក្នុងវិញ្ញាសារជាក្រុម ដោយយកឈ្នះ ម៉ាឡេស៊ី ក្នុងលទ្ធផល ១៣ទល់១០ និងយកឈ្នះឥណ្ឌូណេស៊ី ក្នុងលទ្ធផល ១៣ទល់០១ ខណៈក្រុមកីឡាប៉េតង់កម្ពុជាផ្នែកបុរស ឈ្នះ១ប្រកួត និងចាញ់១ប្រកួត នៅក្នុងវគ្គជម្រុះពូល A កាលពីថ្ងៃទី២ ធ្នូ ២០១៩ នៃស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ។
តាមរយៈលទ្ធផលនេះ ក្រុមកីឡាប៉េតង់កម្ពុជាផ្នែកនារី ឈរក្នុងចំណាត់ថ្នាក់លេខ១ (បណ្តោះអាសន្ន) ក្នុងពូលA ហើយសល់១ប្រកួតទៀត ត្រូវជួបក្រុមនារីម្ចាស់ផ្ទះហ្វីលីពីន នៅថ្ងៃទី០៤ ធ្នូ ស្អែកនេះ ៕