រាជធានីភ្នំពេញ ៖ ទីបំផុតបេក្ខជន ចាន់ សុបញ្ញា វ័យ១៤ឆ្នាំ ដែលតស៊ូលះបង់អត់ធ្មត់គ្រប់វិញ្ញាសា បានក្លាយជាម្ចាស់ពាន X-Factor Cambodia ដែលជាកម្មវិធីប្រឡងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក ក្រោមការសាទរយ៉ាងច្រើនកុះករពីសំណាក់មហាជនទូទាំងប្រទេស។
កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក X Factor Cambodia បានឈានដល់វគ្គផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ហើយបេក្ខជន ចាន់ សុបញ្ញា ជាអ្នកលើកពាន រដូវកាលទី១ និងទទួលបានទឹកប្រាក់រហូតដល់ ១០០ លានរៀល ។
សូមជំរាបថា ក្រោយដឹងថា ខ្លួនក្លាយជាម្ចាស់ពាន កូនក្រុមរបស់តារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា រូបនេះ មានក្ដីរំភើបខ្លាំងរហូតស្រក់ទឹកភ្នែក ចំពោះមុខសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលបានផ្ដល់កិត្តិយសយ៉ាងខ្ពង់ខ្ពស់អញ្ញើញទៅទស្សនាដោយផ្ទាល់តែម្ដង នៅផ្សារទំនើប AEON2 រាជធានីភ្នំពេញ ៕