ខេត្តកំពត៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់បាត់បង់ជីវិត ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កាលកើតឡើងពីវេលាម៉ោង៥ និង១៥នាទីល្ងាចថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី។

មន្រ្តីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តកំពត បានឱ្យដឹងថា បុរសអ្នកបើកបរម៉ូតូដែលបាត់បង់ជីវិត ឈ្មោះចឹក បូណា អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រៃឃ្លៃ ឃុំស្រែចែង ស្រុកជុំគិរី ។
មុនពេលកើតហេតុ ឃើញបុរសខាងលជិះម៉ូតូម៉ាកហុងដាឌ្រីម មកពីទិសខាងជើង ។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿងមកពីមុខ បានបុកពេញទំហឹងបណ្តាលឱ្យម៉ូតូដួល បណ្ដាលឲ្យអ្នកបើកបររងរបួសយ៉ាងធ្ងន់ធ្ងរ។


ភ្លាមៗនោះ អ្នកបើកបរគេចខ្លួនបាត់ដោយបន្សល់ទុករថយន្តពាក់ផ្លាកលេខភ្នំពេញ3C.2485នៅនឹងកន្លែងកើតហេតុ។ ចំណែកបុរសរងគ្រោះ ត្រូវសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យ តែបានដាច់ខ្យល់ស្លាប់នៅតាមផ្លូវ ក៍ដឹកយកមកចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានវិញ៕