ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ មានជំងឺច្រើនជាច្រើនប្រភេទប្រចាំកាយ ហើយសុទ្ធសឹងជាជំងឺពិបាកការព្យាបាល ធ្វើឲ្យរាងកាយរបស់នាងហើមអស់ ដេកបានតែអង្គុយ ពោលគឺរស់នៅវេទនាពិបាកជាងស្លាប់ទៅទៀត ដែលត្រូវការថវិកាពីសំណាក់សប្បុរសជន ដើម្បីព្យាបាលសង្គ្រោះជីវិត ហើយអ្វីកាន់តែក្តុកក្តួលនោះ នាងគ្មានឪពុកទេ គឺរស់នៅជាមួយម្តាយជាស្រីមេម៉ាយ មានជីវភាពក្រីក្រ ថែមទាំងគ្មានផ្ទះសម្បែងនឹងគេទៀត។


យោងតាមគណនីហ្វេសប៊ុក កំពូលម៉ូតូ ដែលបានបង្ហោះកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ មានខ្លឹមសារថា «បងប្អូនជួយគាត់ផង ដេកអត់កើតទេបានតែអង្គុយ ពេទ្យលែងទទួលហើយអោយមកផ្ទះវិញ គ្មានសង្ឃឹមទេ ឪពុកក៏គ្មានផ្ទះសម្បែងក៏គ្មាន មានតែម្តាយដែលគ្មានលំនឹងឥឡូវចេញពីពេទ្យមកសុំផ្ទះដែលអ្នកស្រុកទុកចោលស្នាក់នៅ បងគ្មានអីជួយប្អូនបានច្រើនទេ រស់ពឹងលើអ្នកស្រុកជួយទេ។

គាត់រស់នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឈ្មោះស្រីខួច អាយុ១៥ឆ្នាំ គាត់គ្មានឪទេ មានតែម៉ែ ជាកូនទោលក្នុងគ្រួសារ គាត់ខូចតម្រងនោម និងក្រលៀនខូចអស់ហើយ បេះដូងហើម គេងអត់កើតទេ ឈឺចុកចាប់ពេញខ្លួន។


096 833 8977 នេះជាលេខម្ដាយរបស់គាត់ បងប្អូនអាច callទូរស័ព្ទទៅម្ដាយគាត់បាន។ គាត់ក្រហើយ គ្មានលុយព្យាបាលជំងឺកូនទៀត»។
បើសប្បុរសជនណា មានចិត្តអាណិតយុវតីអភ័ព្វខាងលើ និងមានបំណងជួយនាងតាមរយៈថវិកាក្តី សម្ភារៈក្តី និងចង់នាំនាងទៅព្យាបាលជំងឺ សូមទាក់ទងតាមរយៈលេខទូរស័ព្ទខាងលើនេះ៕