បរទេស ៖ នេះ​ជា​ការ​លុកលុយ​ធំ​ទី២ ​ដែល​រដ្ឋធានី​យេ​ម៉ែ​ន ​ត្រូវ​បាន​ហ្វូង​សត្វ​កណ្ដូប​ដ៏​ច្រើន​មហិមា បាយលុកចូល ​ព្រោះតែ​ការ​ធ្វេសប្រហែស​របស់​រដ្ឋាភិបាលរួម​ផ្សំ​និង​សង្គ្រាមស៊ីវិល​ដែល​កំពុង​រីក​រាលដាល​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ផង ។

កណ្តូប​វាល​ខ្សាច់​ ហើរ​ពាសពេញ​មេឃ​លើ​រដ្ឋធានី​ហា​ម៉ា របស់​ប្រទេស​យេ​ម៉ែ​ន ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម Huthi និង​តំបន់​ជុំវិញ កាលពីថ្ងៃ​ទី​២៨ ខែកក្កដា​ឆ្នាំ ២០១៩ ។

អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​ នៃ​អង្គការសហប្រជាជាតិ​ បាន​ព្រមាន​រដ្ឋាភិបាល​យេ​ម៉ែ​ន​ថា ហ្វូង​សត្វ​កណ្តូប​ទាំងនោះ នឹង​បង្ក​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង ទៅ​ដល់​ផលិតផល​កសិកម្ម នៅ​ក្នុង​ប្រទេស​យេ​ម៉ែ​ន ​និង​ប្រទេស​ជិតខាង ​ក្នុង​រយៈពេល​បី​ខែ​ខាង​មុខនេះ ។

តាម​ការ​អ​ង្គេ​ត ជា​ធម្មតា​ការ​រាតត្បាត​របស់​ហ្វូង​សត្វ​កណ្ដូប ផ្ទុះ​ឡើងជា​រៀង​រាល់​៦​ឆ្នាំ​ម្តង ។ សត្វ​កណ្ដូប​បង្កាត់​ពូជ​នៅ​រដូវក្ដៅហើយ​ញាស់​ឡើង​នា​រដូវភ្លៀង​ធ្លាក់ ។ កណ្តូប​វាល​ខ្សាច់​រស់នៅ​ប្រហែល​បី​ខែ ហើយ​កណ្តូប​ញី​មួយ​ក្បាល​អាច​ពង​កូន​បាន​ប្រហែល​ជា៣០០​ពង ៕