កាសែតញូវយ៉កថែមស៍បានផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ ឱ្យដឹងថា មនុស្សសរុប ០៤នាក់បានស្លាប់ និង ១៥នាក់ទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារដ៏សាហាវមួយនៅឯពិធីបុណ្យម្ហូបអាហារ (Gilroy Garlic Festival) នៅរដ្ឋកាលីហ្វញ៉ា ។ ពិធីបុណ្យនេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលរៀបចំឡើងនៅប្រហែល ៥០គីឡូម៉ែត្រខាងត្បូងទីក្រុងសានចូស នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ (ម៉ោងនៅកម្ពុជា)។
ខ្មាន់កាំភ្លើងម្នាក់ ត្រូវបានប៉ូលីសល្បាតបាញ់សម្លាប់នៅកន្លែងកើតហេតុតែម្តង ហើយកម្លាំងប៉ូលិសក៏បានជម្រុញឱ្យប្រជាពលរដ្ឋ ចៀសចេញតំបន់នេះ ។
អាជ្ញាធរបាននិយាយថា ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់មកពី San Jose គឺជាជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះនៃការបាញ់សម្លាប់ នៅហ្គីលហឺរ រដ្ឋកាលីហ្វ័រនីញ៉ា។ មន្ត្រីប៉ូលីសបានចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ប៉ុន្តែពួកគេនៅតែបន្តធ្វើការស៊ើបអង្កេតថា តើគាត់មានអ្នកផ្សំគំនិតឬយ៉ាងណា ។ ប៉ូលិសអាមេរិកមិនបានបញ្ជាក់អត្តសញ្ញាណរបស់ជនសង្ស័យឡើយ ហើយមូលហេតុនៃការបាញ់សម្លាប់មនុស្សនេះ ក៏មិនទាន់ដឹងច្បាស់លាស់ដែរ ៕